វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងចំនួនប្រជាជនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - នៅក្នុងកិច្ចប្រជុំនោះប្រទេសនានាបានផ្តោតលើការវាយតម្លៃលទ្ធផលដែលសម្រេចបានបន្ទាប់ពីរយៈពេលជាង៣០ឆ្នាំនៃការអនុវត្ត“កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីចំនួនប្រជាជននិងអភិវឌ្ឍន៍” (ICPD) និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ព្រមទាំងស្នើដំណោះស្រាយសម្រាប់បញ្ហាប្រឈមបច្ចុប្បន្នក្នុងវិស័យនេះ។
វៀតណាមចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងចំនួនប្រជាជនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំ។ រូបថត៖  VOV - សហរដ្ឋអាមេរិក

ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែមេសានៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានប្រព្រឹត្តទៅសម័យប្រជុំលើកទី៥៧ នៃគណៈកម្មាធិការចំនួនប្រជាជននិងអភិវឌ្ឍន៍ (CPD) នៃក្រុមប្រឹក្សាសេដ្ឋកិច្ច-សង្គមនៃអង្គការសហប្រជាជាតិ (ECOSOC)។ រដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីជំនាញនិងតំណាងប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង៣០រូបបានចូលរួមកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនោះប្រទេសនានាបានផ្តោតលើការវាយតម្លៃលទ្ធផលដែលសម្រេចបានបន្ទាប់ពីរយៈពេលជាង៣០ឆ្នាំនៃការអនុវត្ត“កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីចំនួនប្រជាជននិងអភិវឌ្ឍន៍” (ICPD) និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ព្រមទាំងស្នើដំណោះស្រាយសម្រាប់បញ្ហាប្រឈមបច្ចុប្បន្នក្នុងវិស័យនេះ។

ថ្លែងមតិក្នុងកិច្ចពិភាក្សាទូទៅអនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគលោកTran Duy Dong ក្នុងនាមគណៈប្រតិភូវៀតណាមបានចែករំលែកការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការអភិវឌ្ឍចំនួនប្រជាជនដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។បទសុន្ទរកថាបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងនិងដំណោះស្រាយរបស់រដ្ឋាភិបាលវៀតណាមក្នុងការកាត់បន្ថយភាពក្រីក្រចំនួនប្រជាជននិងសមភាពយេនឌ័រ។គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំបានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់អនុរដ្ឋមន្ត្រីTran Duy Dong ក៏ដូចជាមេរៀននិងលទ្ធផលដែលវៀតណាមសម្រេចបាន។

នៅខាងក្រៅកិច្ចប្រជុំគណៈប្រតិភូវៀតណាមក៏បានធ្វើជាសហប្រធានព្រឹត្តិការណ៍ “ទាញយកប្រយោជន៍ពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីចំនួនប្រជាជននិងការអភិវឌ្ឍដើម្បីវិនិយោគសម្រាប់ការអភិវឌ្ឍនិងកំណើនប្រកបដោយចីរភាព”ជាមួយអូស្ត្រាលីឡាវនិងកម្ពុជាដោយហេតុនោះបានបង្ហាញអំពីបទពិសោធន៍របស់វៀតណាមក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ