វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិអំពីសមុទ្រខាងកើត
(VOV)_ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៥ មិនា រួមជាមួយបណ្ដាបញ្ញាវ័ន្ត មេធាវី អ្នកជំ
នាញការស្រាវជ្រាវជួរមុខនៃបណ្ដាមហាវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវមកពីអា
មេរិក សិង្ហបូរី ចិន ហ្វីលីពិន បញ្ញាវ័ន្តវៀតណាមចំនួន២រូបគឺ បណ្ឌិត Nguyen Thi
Lan Anh អនុប្រធានផ្នែកច្បាប់អន្តរជាតិ នៃសាលាសភាបណ្ឌិតការទូត និង លោក
ស្រី Nguyen Thi Thanh Ha ប្រធាន នាយកដ្ឋានច្បាប់និង ការកំណត់អន្តរជាតិ នៃក្រ
សួង ការបរទេសវៀតណាម បានចូលរួម សិក្ខាសាលាអន្តរជាតិ ដោយប្រធានបទ
÷ សមុទ្រខាងកើត កត្តាស្នូល របស់សន្តិភាព និងសន្តិសុខក្នុងតំបន់អាស៊ី-ប់ាស៊ីហ្វីក
នៅទីក្រុង New York អាមេរិក។អធិប្បាយទស្សនះនៅសិក្ខាសាលា លោកស្រី
Nguyen Thi Thanh Ha បានអះអាងថា÷ វៀតណាមជានិច្ចកាលមានគោលបំណង
ដោះស្រាយជំ លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើការគោរព ច្បាប់អន្តរជាតិ និងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ
១៩៨២ ( UNCLOS)។ ចែករំលែកទស្សនះ របស់បណ្ដាបញ្ញាវ័ន្តវៀតណាម សាស្ត្រា ចារ្យអាមេរិក Jerome A.Cohen មកពីមហាវិទ្យាល័យច្បាប់New York បានចាត់ទុកថា÷ ការជំលោះនៅសមុទ្រខាងកើតបានទាក់ទិននឹងច្បាប់ នយោបាយអន្តរជាតិ ដូច្នេះ
ត្រូវអនុវត្តច្បាប់អន្តរជាតិ បែបបទអន្តរជាតិដើម្បីដោះស្រាយ។ សាស្ត្រាចារ្យ Robert
Beckman នៃមហាវិទ្យាល័យសិង្ហបុរី បានចាត់ទុកថា÷ចិនត្រូវគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបណ្ដាជំលោះនាបច្ចុប្បន្ន។ រីឯ អតីត អនុរដ្ឋមន្ត្រីការបរទេសអា
មេរិក Christopher Hill បានលើកច្បាស់ថា÷ចិននឹងគ្មានផលប្រយោជន៍អ្វីទេ ប្រសិន
បើ បង្កើនភាពតានតឹងជាមួយប្រទេសជិតខាងនានា៕
|
វៀតណាមជានិច្ចកាលមានគោលបំណង ដោះស្រាយជំ លោះនៅសមុទ្រខាងកើត ដោយសន្តិវិធី(internet) |