វៀតណាមចូលរួមសន្និសីទ ACD-12 និងសន្និសីទអាស៊ាន-GCC លើកទី ៣

វៀតណាមចូលរួមសន្និសីទ ACD-12 និងសន្និសីទអាស៊ាន-GCC លើកទី ៣ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Nguyen Phuong Nga (Image: VOV)

(VOVworld) – គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោកស្រី
 Nguyen Phuong Nga បានអញ្ជើញចូលរួមសន្និសីទរដ្ឋមន្ត្រីការ បរទេសនៃវេទិការសន្ទនា
សហប្រតិបត្តិការទ្វីបអាស៊ីលើកទី ១២ (ACD 12) និង សន្និសីទរដ្ឋមន្ត្រីការបរទេសលើក
ទី ៣ រវាងអាស៊ាននិងក្រុមប្រឹក្សាសហប្រតិបត្តិ ការបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ
ពែក្យ (អាស៊ាន-GCC លើកទី ៣) ដែល បានប្រារព្ធឡើងនៅរាជធានី Manama ប្រទេស
Bahrain ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៥ និងទី ២៦ វិច្ឆិកា។ ថ្លែមតិក្នុងសន្និសីទ ACD 12
អនុរដ្ឋមន្ត្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ ACD ក្នុងការ
ជំរុញការ សន្ទនានិងកិច្ចសហប្រតិបត្តិការក្នុងការកសាងទំនុកទុកចិត្តគ្នាទៅវិញទៅ
មក ហើយនាំចេញទិសដៅសហប្រតិបត្តិការរបស់ ACD លើវិស័យទេសចរណ៍ ពាណិជ្ជកម្មនិងវិនិយោគរវាងបណ្ដាប្រទេសជាសមាជិក ជាដើម។ ទន្ទឹមនឹងនោះ
អនុរដ្ឋមន្ត្រី Nguyen Phuong Nga ក៏បានអះអាងនូវកិច្ចសន្យារបស់វៀតណាមក្នុងការ
បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាសមាជិក ACD ដើម្បីសន្តិភាព ភាពសម្បូរុងរឿងនិងការអភិវឌ្ឍន៍។

ក្នុងសន្និសីទ អាស៊ាន-GCC លើកទី ៣ អនុរដ្ឋមន្ត្រី Nguyen Phuong Nga បានអះអាងថា៖ គោលនយោបាយរបស់វៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលសំរាប់អង្គភាព
អាជីវកម្មនៃ GCC វិនិយោគនិងធ្វើអាជីវកម្មនៅ វៀតណាមលើវិស័យពាណិជ្ជកម្មនិង
ទេសចរណ៍។ ក្នុងរយៈពេលចូលរួមសន្និសីទ ចំនួន ២ ពោលខាងលើ ប្រធានគណៈ
ប្រតិភូវៀតណាមបានជួបសន្ទនាជាមួយ សមភាគីរបស់ Bahrain អារ៉ាប់ប៊ីសូឌីដ និងប្រទេសមួយចំនួនផ្សេងៗទៀត ដើម្បី ពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនង
ទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ