វៀតណាមចូលរួមសន្និសីទកំពូល Francophonie លើកទី ១៤

(VOV) – ថ្ងៃទី ១៣ តុលា ពិធីបើកនៃសន្និសីទកំពូល Francophonie លើកទី ១៤ (OIF)
នឹងប្រព្រឹត្តទៅ នៅរដ្ឋធានី Kinshasa សាធារណៈរដ្ឋ Congo (ទ្វីបអាហ្វ្រីក)។ គោលដៅ
សំខាន់របស់សន្និសីទកំពូលលើកនេះគឺជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ
Francophonie ធ្វើឲ្យបានជាក់ស្តែងជាង ពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ក្នុងឋានៈជា
ប្រទេសសមាជិក Francophonie វៀតណាមបាន ចូលរួមសកម្មភាពទាំងឡាយរបស់
Francophonie ។ ជាពិសេស វៀតណាមបាន រៀបចំសន្និសីទកំពូល Francophonie លើក
ទី ៧ នាឆ្នាំ ១៩៩៧ នៅរដ្ឋធានីហាណូយ (វៀតណាម) ប្រកបដោយជោគជ័យដោយ
បានគូសសញ្ញា របត់មួយស្តីអំពីការកសាងបែបបទនៃ Francophonie។ ឯកអគ្គរដ្ឋទូត
វៀតណាមប្រចាំនៅ Francophonie លោក Duong Van Quang បានឲ្យដឹងថា៖
“ជាសមាជិករបស់អង្គការ Francophonie វៀតណាមបានអនុវត្តរាល់កាព្វកិច្ចចំពោះ
អង្គការនេះ។ សន្និសីទកំពូលលើកនេះគឺវេទិការសន្ទនាដ៏ល្អដើម្បី វៀតណាម
អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយបណ្ដាប្រទេសជាសមាជិក
Francophonie លើវិស័យសេដ្ឋកិច្ចវប្បធម៌អប់រំឲ្យបានខ្លាំងក្លាថែមទៀត។"
ក្នុងសន្និសីទកំពូល Francophonie លើកទី ១៤ រួមជាមួយ សាធារណៈរដ្ឋអាហ្វ្រិក
កណ្ដាល វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំឯកសារ “កត្តា Francophonie ក្នុងដំណើរការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគី”។ឯកសារនេះនឹងត្រូវបានអនុម័ត្ត
ក្នុងសន្និសីទលើកនេះ៕

វៀតណាមចូលរួមសន្និសីទកំពូល Francophonie លើកទី ១៤  - ảnh 1
ថ្ងៃទី ១៣ តុលា ពិធីបើកនៃសន្និសីទកំពូល Francophonie លើកទី ១៤ (OIF) នឹងប្រព្រឹត្តទៅ នៅរដ្ឋធានី Kinshasa សាធារណៈរដ្ឋ Congo (ទ្វីបអាហ្វ្រីក)។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ