វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារមានសក្ដានុភាពទាំង១២ចំពោះបណ្ដាអង្គភាពអាជីវកម្មអង់គ្លេស
( VOVworld ) -នាថ្ងៃទី 9 កុម្ភះ នៅទីក្រុងឡុង អង្គការពាណិជ្ជកម្ម និងវិនិយោគនៃ
ចក្រភពអង់គ្លេស(UKTI) បានរៀបចំសន្និសិទ្ធធំមួយ ឧទ្ទេសនាមអំពី បណ្ដាឪកាស
វិនិយោគនៅទីផ្សារចំនួន 12 កំពុងមានកំណើនខ្ពស់ និងទើបលេចចេញនៅទ្វីបអាស៊ី
ដែលក្នុងនោះមានវៀតណាម អោយបណ្ដាអង្គភាពអាជីវកម្មអង់គ្លេស សំដៅ
លើកទឹកចិត្តគេ ស្វែងរកឪកាសធ្វើអាជីវកម្ម នៅបណ្ដាទីផ្សារមានសក្ដានុភាពនេះ។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung និងនាយករដ្ឋមន្ត្រីGordon Brown (http://thutuong.chinhphu.vn) |
រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ជំនាញ និងច្នៃប្រឌិតថ្មីអងគ្លេស Vince Cable ដែលទើបនឹងមានដំណើបំពេញទស្សនកិច្ចនៅវៀតណាម រួមជាមួយបណ្ដាអ្នកជំនាញការពាណិជ្ជកម្ម និង បណ្ដាអង្គភាពអាជីវកម្មដែលកំពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យ នៅទ្វីបអាស៊ី បានលើកច្បាស់នូវបណ្ដាមូលហេតុ ដែលបណ្ដាអង្គភាពអាជីវកម្មអងគ្លេសគួរទៅស្វែងរកឪកាស វិនិយោគ នៅទីផ្សារចំនួន 12 នេះ និង ក្នុងនោះមានវៀតណាម។
វៀតណាមដែលបានអងគ្លេសចាត់ទុកជាប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសមានកំណើនសេដ្ឋកិច្ចលឿន និងសកម្មនៅទ្វីបអាស៊ី ដែលមានចំនួនច្រើនវ័យក្មេង។ តាមការព្យាករណ៏ នាពេលថ្មីៗនេះ របស់ក្រុមហ៊ុន Price waterhouse Coopers ថា៖ដល់ឆ្នាំ 2050 វៀតណាមនឹងទទួលបានកំណើនសេដ្ឋកិច្ច ចំនួន 8,8%/ឆ្នាំ ខ្ពស់ជាងឥណ្ឌានិងចិន។ វៀតណាមនិងអងគ្លេស មានទំនាក់ទំនងនយោបាយល្អប្រសើរ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ នាឆ្នាំ 2010 និង ឆ្នាំ2011 និងក៏បានបើកជើងហោះហើរត្រង់ រវាង ទីក្រុងហាណូយ និងទីក្រុងហូជីមិញ(វៀតណាម) ជាមួយទីក្រុងឡុង(អងគ្លេស)ទៀតផង។ បណ្ដាកត្តាទាំងនេះ នឹងជួយបង្កឪកាសជាច្រើន សំរាប់បណ្ដាអង្គភាពអាជីវកម្មអងគ្លេ សហប្រតិបត្តិការ ធ្វើអាជីវកម្មនៅវៀតណាម៕