វៀតណាមជានិច្ចកាលគោរពគោលបំណងនិងគោលការណ៍នៃធម្មនុញអ.ស.ប
(VOVworld)-នាថ្ងៃទី២៣កុម្ភៈ នៅទីស្នាក់ការនៃអ.ស.បប្រចាំនៅ New York
តាមសំណើររបស់ចិន ជាប្រទេសប្រធានប្តូវែននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប
ក្នុងខែ កុម្ភៈ២០១៥ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានរៀបចំការពិភាគ្សាបើក
ចំហរ ក្រោម ប្រធានបទ “រក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ៖ការពិចារណា
អំពីប្រវត្តិសាស្រ្ត អះអាងជាថ្មីម្តងទៀត កិច្ចព្រមព្រៀងយ៉ាងខ្លាំងក្លារចំពោះ
បណ្តាគោលបំណង គោលការណ៍របស់ធម្មនុញអ.ស.ប”។ ថ្លែងមតិក្នុងពិធី
ពិភាគ្សានេះ ឯកអគ្គរដ្ឋទូត Nguyen PhuongNga ប្រធានក្រុមបេសកកម្ម
អចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ច
កាលសន្យា និងមានសកម្មភាពសមស្រប នឹងបណ្តាគោលបំណង គោល
ការណ៍របស់ធម្មនុញអ.ស.ប ព្រមទាំងមានការ រួមចំណែកយ៉ាងសកម្ម
និងកសាងចូលក្នុងរាល់ការខំប្រឹងប្រែងរួមរបស់សហគមន៍ អន្តរជាតិ ដើម្បី
សន្តិភាព សន្តិសុខតំបន់និងលើពិភពលោក។
|
ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានក្រុមបេសកកម្ម
អចិន្ត្រៃយ៍វៀតណាមប្រចាំនៅ អ.ស.ប (រូបថតៈTTXVN )
|
លោកស្រី Nguyen Phuong Nga បានស្នើរសហគមអន្តរជាតិ និងប្រទេស
ជាសមាជិកអ.ស.ប ត្រូវបង្កើននិងអនុវត្តជាក់ស្តែងបណ្តាកិច្ចសន្យាសម្រាប់ គោលការណ៍សំខាន់ៗនៃធម្មនុញ ក្នុងនោះមានគោលការណ៍អំពីសមភាព
អធិបតេយ្យភាព បូរណភាពដែនដី មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង
របស់ប្រទេស ដទៃ និងដោះស្រាយដោយសន្តិភាពចំពោះជំលោះអន្តរជាតិ។
លោកស្រី Nguyen Phuong Nga បានលើកច្បាស់ថា វៀតណាមកំពុង សហ
ប្រតិបត្តិការយ៉ាងស្អិតរមូតជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូ
នានា សំដៅជម្រុញការកសាងនិងគោរពក្រមប្រតិបត្តិនៅសមុទ្រខាងកើត
ដោះ ស្រាយជំលោះដោយសន្តិវិធី រាប់ទាំងជំលោះនៅសមុទ្រខាងកើត ឲ្យ
សមស្រប ទៅនឹងធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ៕