|
វៀតណាមជំនះពុះពារទៅលើផលវិបាកដោយខ្យល់ព្យុះ Dianmu |
(VOV)_ គិតមកដល់ពេលនេះ ខ្យល់ព្យុះ Dianmy បានបក់បោកចូលបណ្ដាខេត្ត
ក្រុងនៅភាគខាងជើងវៀតណាម នាថ្ងៃទី១៩ សីហា បណ្ដាលអោយមនុស្ស១នាក់ត្រូវ
ស្លាប់ និង២នាក់ទៀតបាត់ខ្លួន ខ្សែផ្លូវជាច្រើនត្រូវលិចទឹក និងបាក់ដី។ ផ្ទៃដីដំណាំ
ជាច្រើនត្រូវបំផ្លិចបំផ្លាញ់។ នៅក្នុងកិច្ចប្រជុំ របស់គណៈកម្មាធិការមជ្ឈឹមបញ្ជាណែនាំ
ការបង្ការទប់ទល់ នឹងគ្រោះធម្មជាតិ នាព្រឹកថ្ងៃទី២០ សីហា នៅទីក្រុងហាណូយ លោក
Nguyen Xuan Cuong ប្រធានគណៈកម្មាធិការនេះបានក្រើនរំលឹកថា៖
“ បណ្ដាតំបន់ពីខេត្ត Nghe An ដល់ភូមិភាគខាងជើងវៀតណាម ត្រូវក្តាប់ជាប់
និងចាត់តាំងក្រុមការងារចុះមូលដ្ឋាន ដើម្បីបញ្ជាណែនាំប្រជាជន។ យើងត្រូវដោះ
ស្រាយស្ថានភាពលិចលង់ និងថែទាំដំណាំនិងស្រូវ៕
|
វៀតណាមជំនះពុះពារទៅលើផលវិបាកដោយខ្យល់ព្យុះ Dianmu |