វៀតណាមជាប់ឆ្នោតជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើកទីពីរ

(VOVWORLD) - សមាជិកអង្គការសហប្រជាជាតិដែលចូលរួមឈរឈ្មោះត្រូវបានចែកជាតំបន់ភូមិសាស្ត្រចំនួន ៥ ក្នុងនោះក្រុមប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ដែលមានការប្រកួតប្រជែងខ្ពស់បំផុតសម្រាប់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិនេះ ដោយមានប្រទេសឈរឈ្មោះចំនួន ៧ ជាបេក្ខភាពឈរឈ្មោះតាំងពីពាក់កណ្ដាលឆ្នាំ ២០២០។
វៀតណាមជាប់ឆ្នោតជាសមាជិក​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​លើកទីពីរ - ảnh 1គណៈប្រតិភូវៀតណាម។ រូបថត៖ VNA

នាថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតជ្រើសតាំងប្រទេសចំនួន ១៤ ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ក្នុងនោះមានវៀតណាមផងដែរ។

សមាជិកអង្គការសហប្រជាជាតិដែលចូលរួមឈរឈ្មោះត្រូវបានចែកជាតំបន់ភូមិសាស្ត្រចំនួន ៥ ក្នុងនោះក្រុមប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ដែលមានការប្រកួតប្រជែងខ្ពស់បំផុតសម្រាប់តំណែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអាណត្តិនេះ ដោយមានប្រទេសឈរឈ្មោះចំនួន ៧ ជាបេក្ខភាពឈរឈ្មោះតាំងពីពាក់កណ្ដាលឆ្នាំ ២០២០។ វៀតណាមត្រូវបានបណ្ដាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) គាំទ្រជាឯកច្ឆ័ន្ទ ជាបេក្ខជនតែមួយគត់របស់អាស៊ានសម្រាប់តំណែងនេះ ហើយក៏ជាបេក្ខជនអាស៊ីតែមួយគត់នៃសហគមន៍បណ្ដាប្រទេសនិយាយភាសាបារាំង។

ការដែលជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សជាលើកទី២ បានបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះគោលនយោបាយ ការខិតខំប្រឹងប្រែងនិងសមិទ្ធិផលរបស់វៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរលើគ្រប់វិស័យ។ នេះក៏ជាព្រឹត្តិការណ៍ ដែលមានអត្ថន័យដ៏សំខាន់ ហើយជាការបោះជំហានថ្មីក្នុងការខិតខំប្រឹងប្រែងអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ និងសារាចរណ៍លេខ ២៥ របស់គណលេខាស្តីពីការជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០។

ជាមួយនឹងសារ "ការគោរពនិងការយោគយល់ ការសន្ទនា និងកិច្ចសហប្រតិបត្តិការ សិទ្ធិមនុស្សទាំងអស់ – សម្រាប់មនុស្សទាំងអស់គ្នា” ក្នុងអាណត្តិជាសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្សរយៈពេល ៣ ឆ្នាំខាងមុខ វៀតណាមនឹងរួមវិភាគទានផ្ទាល់ទៅក្នុងកិច្ចការពារ និងជំរុញសិទ្ធិមនុស្សនៅលើពិភពលោកទាំងមូល– គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចសសរស្តម្ភទាំងបីរបស់អង្គការសហប្រជា ប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ