វៀតណាមជាប់ឆ្នោតជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី

(VOVWORLD) - ក្នុងចំណោមប្រទេសទាំង ១២ ដែលត្រូវបានជ្រើសតាំងជាសមាជិកសម្រាប់អាណត្តិ ២០២២-២០២៦ មានប្រទេសចំនួន ៤ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌា និងបង់ក្លាដែស។
វៀតណាមជាប់ឆ្នោតជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី - ảnh 1គណៈប្រតិភូវៀតណាមបានចូលរួមមហាសន្និបាតលើកទី ៩ បណ្ដាប្រទេសជាសមាជិកនៃអនុសញ្ញាស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី (អនុសញ្ញា ២០០៣) (ប្រភព៖ nhadan.vn)

នាថ្ងៃទី ៦ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតលើកទី ៩ បណ្ដាប្រទេសជាសមាជិកនៃអនុសញ្ញាស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី (អនុសញ្ញា ២០០៣) នៅទីក្រុងប៉ារីស បារាំង វៀតណាមបានជាប់ឆ្នោតជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាលនៃអនុសញ្ញាការពារបេតិកភណ្ឌវប្បធម៌អរូបីអាណត្តិ ២០២២-២០២៦ ជាមួយសម្លេងគាំទ្រច្រើនបំផុតគឺ ១២០ សម្លេង។

គណៈកម្មការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ ២០០៣ ដែលមានសមាជិកចំនួន ២៤ ប្រទេសគឺជាស្ថាប័នប្រតិបត្តិដ៏សំខាន់របស់អង្គការ UNESCO ទទួលបន្ទុកកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការអនុវត្តន៍អនុសញ្ញានេះ និងលើកវិធានការ ការពារបេតិកភណ្ឌអរូបី ជំនួយអន្តរជាតិ ពិចារណាលើសំណុំឯកសារដាក់ជូនមហាសន្និបាតអនុម័ត។ ក្នុងចំណោមប្រទេសទាំង ១២ ដែលត្រូវបានជ្រើសតាំងជាសមាជិកសម្រាប់អាណត្តិ ២០២២-២០២៦ មានប្រទេសចំនួន ៤ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌា និងបង់ក្លាដែស។

ក្នុងនាមជាសមាជិកនៃគណៈកម្មការអន្តររដ្ឋាភិបាលអាណត្តិ ២០២២-២០២៦ វៀតណាមនឹងមានលក្ខខណ្ឌអំណោយផលដើម្បីរួមវិភាគទានថែមទៀតដល់ការសុក្រិត អនុវត្តន៍រាល់គោលដៅអាទិភាពនៃអនុសញ្ញាឆ្នាំ ២០០៣ លើកកម្ពស់សារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌អរូបីព្រោះថានេះមិនត្រឹមតែជាប្រភពកម្លាំងពលំចាំបាច់សម្រាប់វប្បធម៌ចម្រុះ គំនិតផ្ដួចផ្ដើម ការសន្ទនារវាងបណ្ដាខឿនវប្បធម៌ និងការផ្សារភ្ជាប់សង្គមប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ