|
អនុរដ្ឋមន្រ្តី ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Thanh Hung ថ្លែងមតិនៅកម្មវិធីនេះ (រូបថត៖Minh Quyet/TTXVN) |
(VOVworld) - នាព្រឹកថ្ងៃទី២៦ តុលា នៅទីក្រុងហាណូយ សមាគមន៍ software
និងបច្ចេកវិទ្យាព័ត៌មានវៀតណាម(VINASA) និងក្លឹបសហប្រតិបតិ្តការបច្ចេកវិទ្យា
ព័ត៌មានវៀតណាម-ជប៉ុន (VJC) បានសហការរៀបចំទិវាបច្ចេកវិទ្យាព័ត៌មានវៀត
ណាម-ជប៉ុន។កម្មវិធីនេះបានទាក់ទាញការចូលរួមរបស់អង្គភាពអាជីវកម្មបច្ចេក
វិទ្យាព័ត៌មានរាប់រយអង្គភាពនៃប្រទេសទាំងពីរ។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តី
ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Thanh Hung ឲ្យដឹងថា ក្នុង
វិស័យបច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការបោះ
ជំហានសំខាន់ៗ។ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន
ហើយនាពេលខាងមុខ វៀតណាមនិងជាប៉ុននឹងបង្កើនការអភិវឌ្ឍន៍ពាណិជ្ជកម្ម
អេឡិចត្រូនិក៕