វៀតណាមជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក។

វៀតណាមជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក។ - ảnh 1
វៀតណាមជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក។ (internet)



        VOV-នាព្រឹកថ្ងៃទី១០កក្កដានៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀត​ណាមបានសហការជាមួយមូលនិធិចំនួនប្រជាជនអង្គការសហប្រជាជាតិប្រចាំ
នៅវៀតណាមរៀបចំសន្និសីទកាសែតជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភព
លោក ទី១១កក្កដាជាមួយប្រធានបទ “ការមានទម្ងន់នៅវ័យអនីតិជន”។ នៅ​
សន្និសីទ​​កាសែត​លោក Arthur Erken ប្រធានដំណាងមូលនិធិចំនួនប្រជាជនអង្គការ
​សហប្រជាជាតិ​ប្រចាំ​នៅវៀតណាមបានឲ្យដឹងថា លើពិភពលោកបានមានកុមារី​
ជាង​៦រយលាននាក់ ក្នុងនោះមានកុមារីជាង៥រយលាននាក់កំពុងរស់នៅបណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍។ ជារៀងរាល់ឆ្នាំមានកុមារីប្រមាណ១៦លាន​នាក់មាន​
អាយុ​ពី១៥ដល់១៩ឆ្នាំសម្រាលកូន។ ក្នុងចំណោមកុមារី១០នាក់ មានកុមារី​៩នាក់​
បានរៀបការ នាំទៅដល់ស្ថានភាពសម្រាលកូនក្នុងវ័យអាយុក្រោម១៨ឆ្នាំ។ នៅ​វៀតណាមមានកុមារីប្រមាណ៣៥,៤%មានអាយុពី១៥ដល់១៩ឆ្នាំ មិនទាន់បាន​ឆ្លើយតបនឹងតម្រូវការអំពីមធ្យោបាយពន្យាកំណើត។ ចំពោះស្ថានភាពនេះ ក្នុងរយៈពេលខាងមុខក្រសួងសុខាភិបាលវៀតណាមនឹងប្រមូលផ្ដុំវិធានការជា​ច្រើនសំដៅកាត់បន្ថយអត្រាមានទម្ងន់នៅវ័យអាយុក្រោម១៨ឆ្នាំ។ អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាលវៀតណាម Nguyen Viet Tien បានឲ្យដឹងថា៖

        “អត្រាមានទម្ងូននៅវ័យអនីតិជនបានប្រមូលផ្ដុំនៅដំបន់ជនរួមជាតិជា
ជនជាតិ​ភាគតិចដំបន់ឆ្ងាយដាច់ស្រយាល។ ដូច្នេះក្នុងរយៈពេលខាងមុខ​
ក្រសួង​សុខាភិបាល​​នឹងយកចិត្តទុកដាក់ដល់ដំបន់នេះ។ ដំណោះស្រាយសំខាន់​
គឺការងារ​ឃោសនាដើម្បីប្អូនៗយល់ច្បាស់អំពីគ្រោះថ្នាក់នៃបញ្ហានេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ