វៀតណាមជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក
|
វៀតណាមជួយជ្រោមជ្រែងទិវាចំនួនប្រជាជនពិភពលោក(TTXVN) |
(VOV)_នាព្រឹកថ្ងៃទី១០ កក្កដា នៅទីក្រុង Nha Trang ( ខេត្ត Khanh Hoa -ភាគ កណ្ដាលវៀតណាម) បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាចំនួនប្រជាជន
ពិភពលោក (ថ្ងៃទី១១ កក្កដា) ដោយប្រធានបទ៖ វិនិយោគសំរាប់យុវជន។
ថ្លែងមតិនៅទីនេះ ប្រធានដំណាងមូលនិធិចំនួនប្រជាជន អង្គការសហ ប្រជាជាតិប្រចាំនៅវៀតណាម ( UNFPA) លោក Arthur Erken បានអោយដឹងថា៖វៀតណាមកំពុងឈានចូលក្នុងដំណាក់កាល៖ រចនាសម្ព័ន្ធប្រជាជនមាស ដោយ
មាន អត្រាយុវជន កុមារជំទង់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ នេះគឺជាឱកាសល្អ
បំផុត ក្នុងប្រវត្តិសាស្ត្រ ដើម្បីវៀតណាមឆ្លៀតយកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។
តាមលោក Duong Quoc Trong ប្រធានអគ្គនាយកដ្ឋានចំនួនប្រជាជន -ផែនការគ្រួសារ នៃក្រសួងសុខាភិបាលវៀតណាមថា៖វៀតណាមកំពុងធ្វើសកម្មភាពតាមសារនៃទិវាចំនួនប្រជាជនពិភពលោក ដោយការអនុវត្តការផ្តួចផ្តើមគំនិត គោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ អំពីការងារចំនួនប្រជាជន
និងការងារយុវជនដំណាក់កាល ២០១១ ដល់ ឆ្នាំ ២០២០។ វៀតណាមបង្កគ្រប់លក្ខណះងាយស្រួលដើម្បីយុវជន កុមារជំទង់បានសិក្សារ ស្រាវជ្រាវ វិទ្យាសាស្ត្រ ចូលរួមបណ្ដាសកម្មភាពវប្បធម៌ កីឡា…។លៗ។លោក Duong Quoc Trong អះអាងថា៖
“ សារអំពាវនាវឲស្ថាប័នគ្រប់ជាន់ថ្នាក់រួមដៃវិនិយោគសំរាប់វិស័យសុខា
ភិបាល អប់រំ …ជាដើម។ ក្នុងវិស័យសុខាភិបាល យុវជនចំនួន៣០%មិនទាន់មាន ចំណេះដឹង និងជំនាញអំពីផែនការគ្រួសារ។ នាពេលខាងមុខនេះ ត្រូវបង្កើនការងារ នេះដើម្បីបំពេញតម្រូវការនេះរបស់យុវជន៕”