វៀតណាមជួយជ្រៀមជ្រៀង“ទិវាជនស្ម័គ្រចិត្តអន្តរជាតិ”២០១៤
|
យុវជនស្ម័គ្រចិត្តកំពុងបរិច្ចាកឈាម |
(VOVworld)-នាថ្ងៃទី៧ធ្នូ នៅទីក្រុងហូជីមិញ (វៀតណាម) ជនស្ម័គ្រចិត្តចំនួន ៧០០
នាក់បានចូលរួម “ទិវាជនស្ម័គ្រចិត្តអន្តរជាតិ” លើកទី២ រៀបចំដោយ សមាគមសម្ព័ន្ធ
យុវជនទីក្រុង។ ទិវានេះបានប្រព្រឹត្តទៅដោយសកម្មភាព ស្ម័គ្រចិត្តជាច្រើនកុះករដូច
ជា ទៅសាកសួរសុខទុក្ខ ជូនអំណោយ និងស្ម័គ្រ ចិត្តថែទាំនិងជួយឧបត្ថម្ភអ្នកជំងឺ
នៅមន្ទីពេទ្យ កុមារជនចាស់ជរាជាដើម។ មិត្ត Phan Thi Ha និស្សិតមហាវិទ្យាល័យ
ពលកម្មសង្គមសាស្រ្ត សាខាទី២នៅទីក្រុងហូជីមិញ បានឲ្យដឹងថា
“ទិវានេះ មានអត្ថន័យណាស់សម្រាប់អ្នកស្ម័គ្រចិត្តទាំងអស់ដែលចូល រួមកម្មវិធី
នេះ។ ខ្ញុំមានក្តីសប្បាយរីករាយដែលបានរួមកម្លាំងកាយចិត្តរបស់ខ្លួន សម្រាប់
ជនមានស្ថានភាពលំបាក និងមុខសញ្ញាត្រូវការជួយឧបត្ថម្ភ”៕