វៀតណាមជួយជ្រោមជ្រែងទិវាបទដ្ឋានពិភពលោកទី១៤ តុលា

(VOVworld) - នាថ្ងៃទី១៤ តុលា នៅរដ្ឋធានីហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេក
វិទ្យាវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៩ទិវាបទដ្ឋានពិភព
លោក (ថ្ងៃទី១៤ តុលា ១៩៤៦ ថ្ងៃទី១៤ តុលា ២០១៥) ក្រោមប្រធានបទ “បទដ្ឋាន-
ភាសារួមរបស់ពិភពលោក”។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យាលោក Tran Viet Thanh បានឲ្យដឹងថា សកម្មភាពគ្រប់ គ្រងរដ្ឋអំពីបទដ្ឋាន
ត្រូវបានផ្លាស់ប្ដូរថ្មីអំពីខ្លឹមសារនិងរបៀបធ្វើសកម្មភាព សំដៅ ឆ្លើយតបនឹងតម្រូវការ
ធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ប្រទេសជាតិ។កម្មវិធីជាតិ “លើកកំពស់ទិន្នផល
និងគុណភាពផលិតផល ទំនិញរបស់អង្គភាពអាជីវកម្មវៀត ណាមដល់ឆ្នាំ២០២០”
បានដាក់ចេញគោលដៅគឺដល់ឆ្នាំ២០២០ ប្រព័ន្ធបទ ដ្ឋានជាតិនឹងមាន៦០%
សមស្របជាមួយបទដ្ឋានអន្តរជាតិ។លោក Tran Viet Thanh បានលើកច្បាស់ថា៖
វៀតណាមជួយជ្រោមជ្រែងទិវាបទដ្ឋានពិភពលោកទី១៤ តុលា - ảnh 1
អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Tran Viet Thanh ថ្លែងមតិនៅវេទិការ

“យើងគប្បីជំរុញខ្លាំងការកសាង ប្រើប្រាស់បទដ្ឋានជាតិជាមូលដ្ឋានសំរាប់សកម្ម
ភាពផលិតកម្ម អាជីវកម្មនិងការពារផលប្រយោជន៍សំរាប់អង្គភាពអាជីវកម្មក៏ដូចជា
អតិថិជនវៀតណាមផងដែរ។សមិទ្ធិផលដែលយើងទទួលបានគឺគួរឲ្យកត់សំគាល់
យ៉ាងខ្លាំងណាស់ប៉ុន្តែភារកិច្ចដ៏ធ្ងន់ធ្ងរមួយទៀតនោះគឺធ្វើយ៉ាងម៉េចដើម្បីរក្សាគុណ
ភាព កែលំអរសកម្មភាព លើកកំពស់ប្រសិទ្ធិភាពដើម្បីឆ្ពោះទៅការធ្វើ សមាហរណ
កម្មកាន់តែស៊ីជំរៅទៅក្នុងអន្តរជាតិ។ដើម្បីអនុវត្តភារកិច្ចនេះឲ្យបាន ល្អទាមទាឲ្យ
ការខំប្រឹងប្រែង មានការចូលរួម សហការនិងគាំទ្ររបស់ក្រសួង ស្ថាប័ន អង្គភាព
អាជីវកម្មនិងបុគ្គលទាក់ទិនទាំងឡាយផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ