វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារី
(VOV WORLD) /  
|
វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារី(រូបថត VOV)
|
Vovworld-ព្រឹកថ្ងៃទិ២៥ឧសភាក្រសួងសុខាភិបាលវៀតណាមបានរៀបចំ
ពិធីមិទ្ទីញ ជួយជ្រោមជ្រែងទិវាពិភពលោកគ្មានបារីនិងបំផុសសប្តាហ៍ជាតិ
គ្មានបារីនៅទីក្រុងហាណូយទិវាពិភពលោកគ្មានបារីនិងបំផុសសប្តាហ៍ជាតិ
គ្មានបារីត្រូវបានធ្វើឡើងពីថ្ងៃទិ២៥ដល់ទី៣១ឧសភា។ក្រសួងសុខាភិបាល
អំពាវនាវឲ្យស្ថាប័នអង្គការនិងបុគ្គលអនុវត្តការកំណត់នេះយ៉ាងទៀតទាត់។ទន្ទឹមនឹងនោះក្រសួងសុខាភិបាលអំពាវនាវឲ្យេជនគ្រប់រូបរួមគ្នាកសាង
បរិយាកាសរស់នៅនិងធ្វើការស្វាហាប់គ្មានកផ្សែងបារីទៀតផងថ្លែងមតិនៅ
ទីនេះលោកស្រី Nguyen Thi Xuyen អះអាងថា៖“ យើងគប្បីគួបផ្សំជាមួយ
ស្ថាប័នផ្សេងដើម្បីមានការតាមដានឃ្លាំមើលនិងដោះស្រាយរាលអំពើរំលោភ។នេះជាបញ្ហាអាទិភាព១ក្នុងចំណមបញ្ហាអាទិភាពក្នុងការងារបង្ការប្រឆាំងផល
អាក្រក់បារីនៅវៀតណាមនាបច្ចុប្បន្ននេះ “
-VOV WORLD