វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកគ្មានផ្សែងបារី២០១២

វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកគ្មានផ្សែងបារី២០១២ - ảnh 1
វៀតណាមជួយជ្រោមជ្រែងទិវាពិភពលោកគ្មានផ្សែងបារី២០១២(http://www.tienganh123.com)

នាព្រឹកថ្ងៃទី 22 ឧសភា នៅទីក្រុងហាណូយ អង្គការសុខភាពពិភពលោក (WTO) ក្រសួងសុខាភិបាលវៀតណាម និងមជ្ឈឹមសម្ព័ន្ធយុវជនកម្មុយនីស្តហូជីមិញ បាន​រៀបចំសន្និសីទកាសែត ជួយជ្រោមជ្រែងសប្ដាហ៏ជាតិ មិនមានបារី ពីថ្ងៃទី២២​ដល់ថ្ងៃទី 31 ឧសភា ឆ្នាំ 2012 និងឧទ្ទេសនាម គំរោងច្បាប់បង្កា ប្រឆាំងផល​អន្ត
រាយរបស់បារី។ ប្រធានបទរបស់ទិវាពិភពលោកគ្មានបារីឆ្នាំនេះគឺ៖”ការធ្វើ​អន្តរាគមរបស់ផ្នែក ឧស្សាហកម្មបារី ចំពោះគោលនយោបាយបង្កា ប្រឆាំងផល​អន្តរាយរបស់បារី ”។ នៅទីនេះ ដំណាងរបស់ក្រសួងសុខាភិបាល បានអោយដឹងថា៖ ​ក្នុងរយះពេល១ឆ្នាំ បារីបានសម្លាប់មនុស្សចំនួន 40 000នាក់ ​តាមការព្យាករណ៏  ចំនួន មនុស្សត្រូវស្លាប់នឹងជា70 000នាក់ នាឆ្នាំ 2030។ នាបច្ចុប្បន្ន ​ក្រសួងសុខាភិបាល  កំពុងដាក់ជូន រដ្ឋសភាវៀតណាម គំរោងច្បាប់ បង្កានិង ​ប្រឆាំងផលអន្តរាយរបស់ បារី នៅកិច្ចប្រជុំលើកទី 3 រដ្ឋសភា នីតិកាលទី 13 ដែល​កំពុងប្រព្រឹត្តិទៅនៅទីក្រុង
ហាណូយ។ សាស្ត្រាចាររង បណ្ឌិត Duong Ngoc Khue នាយក នាយកដ្ឋាន គ្រប់គ្រង  ពិនិត្យព្យាបាលជំងឺ ប្រធានការិយាល័យ នៃកម្ម​វិធីបង្កា ប្រឆាំងផលអន្តរាយ របស់បារី  បានអោយដឹងថា៖

        “គំរោងច្បាប់បង្កា ប្រឆាំងផលអន្តរាយរបស់បារី ផ្អែកទៅលើគោលការណ៍ ​របស់អង្គការសុខភាពពិភពលោក ព្រមាន នោះគឺ គោលការណ៍ផ្សព្វផ្សាយ ​លើក
កំពស់ ចំណេះដឹង។ ទីពីរគឺ ចលនាអង្គការ គណះកម្មា​ការ ចូលរួមយ៉ាងសកម្ម  ជួយជ្រោមជ្រែងសប្ដាហ៍ គ្មានផ្សែងបារី និងទិវាពិភពលោកគ្មានផ្សែងបារី។ មានគោលបំណង់ថា ប្រជាជនវៀតណាមគ្រប់រូប ជួយជ្រោមជ្រែងគមរោងច្បាប់នេះ ​ដើម្បី រួមចំណែកចូលក្នុងការងារបង្កា ប្រឆាំងផលអន្តរាយរបស់បារី នៅវៀតណាម 
ប្រកបដោយមានប្រសិទ្ធភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ