វៀតណាមជួយជ្រោមជ្រែងទិវាសិទ្ធិរបស់អ្នកប្រើប្រាស់ពិភពលោកទី១៥មិនា។

វៀតណាមជួយជ្រោមជ្រែងទិវាសិទ្ធិរបស់អ្នកប្រើប្រាស់ពិភពលោកទី១៥មិនា។ - ảnh 1
វៀតណាមជួយជ្រោមជ្រែងទិវាសិទ្ធិរបស់អ្នកប្រើប្រាស់ពិភពលោកទី១៥មិនា។

VOV-នាព្រឹកថ្ងៃទី១៥មិនានៅទីក្រុងហូជីមីញបានប្រព្រឹត្តទៅពិធីមិទ្ទិងរំលឹក
ខួប​អនុស្សាវរីយ៍ “ទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោក” ជាមួយប្រធានបទ
“ការពារអ្នក​ប្រើ​ប្រាស់គឺការពារយើង”។ ថ្លែងមតិនៅពិធី អនុរដ្ធមន្ត្រីក្រសួង
ឧស្សាហ-ពាណិជ្ជកម្មវៀតណាម Tran Quoc Khanh បានសង្កត់ធ្ងន់ថា នៅ
វៀតណាម​ការងារការពារសិទ្ធិផលប្រយោជន៍របស់អ្នកប្រើប្រាស់កំពុងត្រូវ
បានបក្សរដ្ធយក​ចិត្តទុកដាក់ជាពិសេស ពិសេសគឺការផ្សព្វផ្សាយច្បាប់ការ
ពារសិទ្ធិផលប្រយោជន៍​អ្នកប្រើប្រាស់ជាមួយបណ្ដាសិទ្ធជាក់ស្តែងដូចជា​
សិទ្ធិសុវត្ថិភាព សិទ្ធិជ្រើសរើស​ជាដើម។ អំពីការអនុវត្តវិធានការធានាសិទ្ធិ
របស់អ្នកប្រើប្រាស់ លោក​ Tran Vinh Nhung នាយករងមន្ទីឧស្សាហ-ពាណិជ្ជកម្មទីក្រុងហូជីមិញបានលើកច្បាស់ថា៖ “យើងគប្បីឃោសនាដ៏ទូលំទូលាយដើម្បីអ្នកប្រើប្រាស់បានស្គាល់ដល់
សិទ្ធិផលប្រយោជន៍របស់ខ្លួនត្រូវបានអះអាងក្នុងច្បាប់ការពារសិទ្ធិផល
ប្រយោជន៍អ្នកប្រើប្រាស់វៀតណាម។ ប៉ុន្តែដើម្បីច្បាប់ត្រូវបានជនគ្រប់
រូបគាំទ្រនិងអនុវត្តយ៉ាង​មឹងម៉ាត់នោះ ការងារឃោសនានិងផ្សព្វផ្សាយ
អប់រំច្បាប់គឺចាំបាច់ណាស់។ ការងារនេះនឹងត្រូវបានទីក្រុងជំរុញក្នុង
រយៈពេលខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ