វៀតណាមជំរុញខ្លាំងការងារបង្ការប្រឆាំងអំពើពុករលួយ

វៀតណាមជំរុញខ្លាំងការងារបង្ការប្រឆាំងអំពើពុករលួយ - ảnh 1
វៀតណាមជំរុញខ្លាំងការងារបង្ការប្រឆាំងអំពើពុករលួយ(TTXVN)

(VOV)_នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ទើបនឹងបានអនុម័តទៅលើគំ
រោងការណ៍៖ បង្កើនសមត្ថភាពអនុវត្តអនុសញ្ញាអង្គការសហប្រជា​ជាតិ ស្ដីអំ ពីការ  បង្ការប្រឆាំងអំពើពុករលួយ និងតួនាទីរបស់បណ្ដាម្ចាស់​កម្មវត្ថុក្រៅ​មណ្ឌលរដ្ឋ  ជួយឧបត្ថម្ភការងារបង្ការប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល​វៀតណាម  ដោយកម្មវីធីអភិវឌ្ឍន៍របស់កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហ​ប្រជាជាតិ (UNDP)
ផ្តល់ជំនួយ។ គំរោងការណ៍នេះនឹងអនុវត្តក្នុងរយៈពេល​៤ឆ្នាំ ​ដោយចំណាយសរុប ចំនួន១,៥លានដុល្លារអាមេរិក។ គោលដៅរបស់​គំរោងការណ៍នេះគឺបង្កើនសមត្ថភាព សំរាប់រដ្ឋាភិបាល វៀតណាម ក្នុងកិច្ចការបង្ការប្រឆាំងអំពើពុករលួយ តាមរយៈការ
លើក កំពស់សមត្ថភាពគោរពអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីការបង្ការ ប្រឆាំងអំពើពុករលួយ និងបង្កើន​តួនាទីរបស់បណ្ដាម្ចាស់កម្មវត្ថុក្រៅមណ្ឌលរដ្ឋ  ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ