វៀតណាមជំរុញដំណើរការផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេស

(VOVWORLD) - ដំណើរការអនុវត្តន៍ CPTPP នឹងជួយសមាជិក CPTPP ជ្រៀតចូលទីផ្សារចក្រភពអង់គ្លេសយ៉ាងល្អប្រសើរជាង។
វៀតណាមជំរុញដំណើរការផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេស - ảnh 1សម័យប្រជុំរដ្ឋសភានីតិកាលទី១៥។ រូបថត៖ moit.gov.vn

រដ្ឋសភាវៀតណាមគ្រោងនឹងផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) របស់ចក្រភពអង់គ្លេសក្នុងសម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី១៥ពោលគឺមានន័យថា វៀតណាមនឹងជាប្រទេស ១ ក្នុងចំណោមប្រទេសដំបូងគេទាំង ៦ ដែលបានចុះ ហត្ថលេខាលើពិធីសារ CPTTP របស់ចក្រភពអង់គ្លេស។ លោក Luong Hoang Thai ប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានចាត់ទុកថា យោងតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងនេះ ប្រទេសជាសមាជិកចំនួន៦ ផ្តល់សច្ចាប័ន ទើបកិច្ចព្រមព្រៀងចូលជាធរមាននាខែតុលាខាងមុខ។ ដូច្នេះហើយ វៀតណាមបានជំរុញដំណើរការផ្ដល់សច្ចាប័នក្នុងប្រទេស ដើម្បីអាចរួមជាមួយចក្រភពអង់គ្លេស និងបណ្ដាប្រទេសជាមាជិក CPTPP ផ្សេងទៀត ដើម្បីដាក់ឱ្យកិច្ចព្រមព្រៀងចូលជាធរមាន៖

“រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេស និងប្រទេសជាសមាជិក CPTPP ចំនួន ៤ ទៀត បានសម្រេចរួចរាល់ការផ្តល់សច្ចាប័នក្នុងប្រទេសហើយ។ ប្រសិនបើវៀតណាមសម្រេចរួចរាល់ដំណើរការផ្តល់សច្ចាប័ននេះ កិច្ចព្រមព្រៀងទំនងជានឹងត្រូវដាក់ឱ្យចូលជាធរមាននៅពេលដែលប្រទេសនានាបានគ្រោងទុក។ ដូច្នេះហើយ ការពិចារណាផ្ដល់មតិយោបល់របស់រដ្ឋសភាលើកនេះគឺមានអត្ថន័យដ៏សំខាន់ណាស់។ វានឹងបន្តបង្ហាញពីគោលការណ៍រួម ដូចគ្នានឹងពេលដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP នាគ្រាដំបូងផងដែរ”។

សូមបញ្ជាក់ដែរថា ដំណើរការអនុវត្តន៍ CPTPP នឹងជួយសមាជិក CPTPP ជ្រៀតចូលទីផ្សារចក្រភពអង់គ្លេសយ៉ាងល្អប្រសើរជាង។ ជាពិសេសចំពោះវៀតណាម វិញ ចក្រភពអង់គ្លេសក៏ផ្តល់ឱ្យវៀតណាមនូវការប្តេជ្ញាចិត្តខ្ពស់អំពីការបើកទីផ្សារសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ