វៀតណាមជ្រោមជ្រែងចលនាធ្វើពិភពលោកស្អាតជាងឆ្នាំ ២០១២

នាព្រឹកថ្ងៃទី ១៥ កញ្ញា  ពិធីបំផុសប្រទេសជាតិជ្រោមជ្រែងចលនាធ្វើពិភពលោក
ស្អាតជាងឆ្នាំ ២០១២ ដោយប្រធានបទ “ទីកន្លែងរស់នៅរបស់យើង ពិភពលោក
របស់យើង ការទទួលខុសត្រូវរបស់យើង” ត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang
(ភាគកណ្ដាលវៀតណាម) ដោយក្រសួងធនធាននិងបរិស្ថានគួបផ្សំជាមួយសហព័ន្ធ
ពលកម្មវៀតណាមនិងគណៈកម្មាធិការប្រជាជនទីក្រុង Da Nang។ ថ្លែងមតិនៅពិធី
នេះ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម Bui Cach Tuyen បានឲ្យដឹង
ថា៖“យើងមានវិធានការអំពីបែបបទ គោលនយោបាយ ក្នុងនេះត្រូវបង្កើតច្បាប់និង ឯកសារក្រោមច្បាប់ដែលទាក់ទិនដល់ការងារការពារបរិស្ថាន។ ទី ២ គឺ ពង្រឹង ប្រព័ន្ធគ្រប់គ្រងបរិស្ថានពីមជ្ឍឹមដល់មូលដ្ឋាន។ ទី ៣ គឺ យើងត្រូវដាក់ឲ្យដំណើរ
ការបចេ្ចកទេសសំអាតកាក់សំណល់ដែលសមស្របនឹងលក្ខណៈរបស់វៀតណាម។
ទី ៤ គឺ យើងលើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីការពារបរិស្ថាន៕”

វៀតណាមជ្រោមជ្រែងចលនាធ្វើពិភពលោកស្អាតជាងឆ្នាំ ២០១២ - ảnh 1
ពិធីបំផុសប្រទេសជាតិជ្រោមជ្រែងចលនាធ្វើពិភពលោក ស្អាតជាងឆ្នាំ ២០១២ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ