វៀតណាមជាលើកដំបូងមានមេដាយមាស Karatedoពិភពលោក
(VOVWORLD) - សិល្បការិនី Nguyen Thi Ngoan បានបង្កើតរបត់សំខាន់ក្នុងប្រវត្ដិសាស្រ្ដសំរាប់Karatedo វៀតណាមតាមរយៈការឈ្នះមេដាយមាសទម្ងន់ 61 គីឡូក្រាមសំរាប់នារីនៅការប្រកួតកីឡាKaratedo ពិភពលោកនៅ Leipzig ប្រទេសអាល្លឺម៉ង់។
វៀតណាមជាលើកដំបូងមានមេដាយមាស Karatedoពិភពលោក
|
សិល្បការិនី Nguyen Thi Ngoan បានបង្កើតរបត់សំខាន់ក្នុងប្រវត្ដិសាស្រ្ដសំរាប់Karatedo វៀតណាមតាមរយៈការឈ្នះមេដាយមាសទម្ងន់ 61 គីឡូក្រាមសំរាប់នារីនៅការប្រកួតកីឡាKaratedo ពិភពលោកនៅ Leipzig ប្រទេសអាល្លឺម៉ង់។ នៅវគ្គផ្តាច់ព្រ័ត្រ Nguyen Thi Ngoan បានដណ្ដើមជំនះទៅលើគូប្រកួ Jumaa Haya ជនជាតិកាណាដា ដោយមានលទ្ធផល 3-1 ។ ការប្រកួត Karatedo ពិភពលោកបានប្រព្រឹត្តទៅនៅទីក្រុង Leipzig ប្រទេសអាឡឺម៉ង់ចាប់ពីថ្ងៃទី ៨ ដល់ ១0 ខែកញ្ញាឆ្នាំ ២០១៧ ដែលជាប្រព័ន្ធកំណត់ពិន្ទុសំរាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២០។ មេដាយមាសដែល Nguyen Thi Ngoan ដណ្ដើមបាននេះគឺជាសមិទ្ធផលដ៏ល្អបំផុត ដែលផ្នែក Karatedo វៀតណាមដណ្ដើមបាននៅក្នុងការប្រកួត Karatedo ថ្នាក់ពិភពលោកដែរ៕