វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ

(VOVWORLD) -នាថ្ងៃទី២២កញ្ញា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួម សម័យពិភាក្សាជាន់ខ្ពស់កិច្ចប្រជុំលើកទី៧២ មហា សន្និបាតអង្គការសហប្រជា ជាតិនៅទីក្រុង ញូវយ៉កប្រទេសអាមេរិក។ 
វៀតណាមជាសមាជិកសកម្មមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

សម័យពិភាក្សាឆ្នាំនេះក្រោមប្រធានបទ “ផ្តោតសំខាន់លើមនុស្ស៖ ខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងដើម្បីជីវភាពល្អប្រ សើរមួយសម្រាប់មនុស្សគ្រប់រូបលើពិភពលោកនិរន្តរភាពមួយ” បានទាក់ទាញការ ចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោក Pham Binh Minh បានចែករំលែកនូវ ទស្សនៈរបស់វៀតណាមលើបណ្តាបញ្ហាបច្ចុប្បន្នសម្រាប់ពិភពលោកនិងអង្គការ សហប្រជាជាតិ រួមទាំងរាល់ការរួមចំណែករបស់វៀតណាមទៅក្នុងការដោះ ស្រាយបណ្តាបញ្ហានេះផង ដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសជា សមាជិកទាំងអស់ ដាក់ផលប្រយោជន៍របស់ប្រជាជនចូលក្នុងរាល់គោលនយោបាយនិងសកម្មភាពដើម្បីអនុវត្តប្រកបដោយជោគជ័យរបៀបវារៈ២០៣០ ស្តី ពីការ អភិវឌ្ឍន៍និរន្តរភាពនិងធានាជីវភាពរស់នៅល្អប្រសើរសម្រាប់ប្រជាជន។ លោក អញ្ជើញមានប្រសាសន៍ថា៖

        “អង្គការសហប្រជាជាតិត្រូវតែជាមជ្ឈមណ្ឌលសម្របសម្រួលនិងតភ្ជាប់រាល់ ការខិតខំប្រឹងប្រែងរួមដើម្បីទល់ទល់ជាមួយរាល់ការសាក ល្បងសកល ដែលក្នុង នោះ ត្រូវកសាងប្រព័ន្ធគោលការណ៍និងបទដ្ឋានពេញលេញជាង ដោយមានយន្ត ការមួយធានាភាពសត្យា នុម័តយុត្តិធម៌និងសមភាព។ ធ្វើបានល្អនូវប្រការនេះ អង្គ ការសហប្រជាជាតិ គប្បីអនុវត្តកំណែទម្រង់ពេញលេញ ពីការចាត់ចែង វិធីសាស្ត្រ ទៅដល់របៀបបែងចែកប្រភពធនធានមនុស្ស។ វៀតណាមគាំទ្ររាល់ការធ្វើកំណែ ទម្រង់របស់អង្គការសហប្រជាជាតិនិងចូលរួមក្នុងដំណើរការនោះដោយមានការ ទទួលខុសត្រូវបំផុត”។

        ស្តីពីបញ្ហាសមុទ្រខាងកើត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ គួរតែរក្សាភាពអត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន អនុញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមទាំងអនុវត្តសេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និង សម្រេចបានឆាប់ៗ នូវក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត (COC) ។

        ក្នុងថ្ងៃដដែល នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទទួលការអនុញ្ញត្តិពីប្រ ធានរដ្ឋ លោម Tran Dai Quang ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាតប្រើប្រាស់អាវុធនុយ ក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ