វៀតណាមឈានទៅមុខអំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ

វៀតណាមឈានទៅមុខអំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ - ảnh 1
វៀតណាមឈានទៅមុខអំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ

          (VOV)_មធ្យោបាយវាយតំលៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាព (SEDA) របស់​
ក្រុមហ៊ុន​ពិគ្រោះយោបល់គ្រប់គ្រង Boston Consulting Group (BCG) បាន​អះអាងថា៖ 
វៀត​ណាម​ទទួលបានសមិទ្ធិផលសកម្មសំខាន់ជាច្រើន ក្នុងដំណើការផ្លាស់ប្តូរភាព
សម្បូរធូធារសេដ្ឋកិច្ចទៅជាគុណភាពរស់នៅរបស់ប្រជាជន។ ការ​វាយតំលៃនេះ
ត្រូវបាននាំចេញក្នុងសន្និសីទ​កាសែត​ ៖ប្រទេសផ្កាឈូក ៖រក្សា​សមិទ្ធិផលគួរអោយ
ចាប់អារម្មណ័ របស់វៀតណាម ​ស្ដីអំពី​កំណែ​ទម្រង់ជីវភាព​រស់នៅរបស់ប្រជាជន
ត្រូវបាន BCG រៀបចំឡើងនាថ្ងៃទី២៣មិនានៅ​ទីក្រុង​ហាណូយ។ តាមនោះ វៀត
ណាមជាប្រទេសមួយក្នុងចំណោមប្រទេសជួរមុខ​លើពិភព​លោក (ឈរលំដាប់
ថ្នាក៉ទី៤ក្នុងចំណោមប្រទេសចំនួន១៤៩) អំពី​សមត្ថភាពផ្លាស់ប្តូរកំរិត​សម្បូរ​ធូធារ
 ពីវិស័យសេដ្ឋកិច្ចទៅជាគុណភាពជីវភាពរស់នៅ របស់ប្រជាជន។ របាយការណ៍​
នេះបានសរអោយឃើញថា៖ សន្ទស្សន៍ GDP សំរាប់មនុស្សម្នាក់ៗ ទទួលបាន
៥២០០ដុល្លារ​អាមេរិកតែប៉ុណ្ណោះ ប៉ុន្តែវៀតណាមស្ថិតនៅក្នុងចំណោមប្រទេស
អភិវឌ្ឍន៍និរន្តរភាព មាន​គុណភាពជីវភាពរស់នៅស្មើនឹងប្រទេសមាន GDP គិត
ជាមនុស្សម្នាក់ចំនួន១០ ០០០ ​ដុល្លារ​អាមេរិក។​ របាយការណ៍នេះក៏បានស្នើអោយរដ្ឋាភិបាលវៀតណាមត្រូវមានសកម្មភាពជាក់​ស្ដែង​មួយចំនួន ដូចជា៖ លើកកំពស់
សមត្ថភាពសំរាប់ទីផ្សារពលករ រៀបចំកម្មវិធីតម្រង់ទិស​ដៅ​ការងារសំរាប់​វ័យក្មេង…លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ