វៀតណាមតភ្ជាប់បណ្ដាញសារព័ត៍មានអន្តរទ្វីបជាផ្លូវការ

(VOV)_នាព្រឹកថ្ងៃទី ៥ កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើក
ដាក់ចូលប្រើប្រាស់បណ្ដាញសារព័ត៍មានអន្តរទ្វីបអាស៊ី-​អឺរ៉ូបជាផ្លូវការ ​ដំណាក់ កាលទី៤ ត្រូវបានហោកាត់ថា÷ TEIN 4 វៀតណាម។ គំរោងការណ៍​ បណ្ដាញ​សារព័ត៍មានអន្តរទ្វីបអាស៊ី-អឹរ៉ុប ជាការផ្តើមគំនិតថ្មី ដើម្បី បង្កើត​បណ្ដាញសារ ព័ត៍មានល្បឿនលឿន បំរើកិច្ចសហប្រតិបត្តិការ និងការស្រាវជ្រាវវិទ្យាសាស្ត្រ
រវាងបណ្ដាប្រទេសនៅទីបអាស៊ីនិងអឺរ៉ុប។ ឆ្នាំ ២០១២ ​វៀតណាមបានអនុវត្តរាល់ សកម្មភាពចាំបាច់ដើម្បីចូលរួម TEIN ដំណាក់​កាល​ទី៤។ ថ្លែងមតិនៅទីនេះ 
លោក Tran Viet Thanh អនុរដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បាន
អោយដឹងថា÷

វៀតណាមតភ្ជាប់បណ្ដាញសារព័ត៍មានអន្តរទ្វីបជាផ្លូវការ - ảnh 1
រូបថត​Internet

          “ ពិធីដាក់ចូលប្រើប្រាស់ TEIN 4 បានគុសសញ្ញាសំខាន់ របស់វៀតណាម
ក្នុង​ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា។ ខ្ញុំស្នើបណ្ដាសមាជិកបណ្ដាញ Vina​Ren និងសហគមន៍ ស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ម្ចាស់ការ​ជាង​ទៀត​ ដើម្បី អនុវត្តរាល់ផលប្រយោជន៍ បង្កើនសមត្ថភាពធ្វើអាជីវកម្មនៃបណ្ដាញស្រាវជ្រាវ 
និងបណ្ដុះបណ្ដាលវៀតណាម លើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពនៃបណ្ដាញ។
 ទន្ទឹមនឹងនោះ ​ស្រាវជ្រាវ នាំចេ​ញបណ្ដាគោល​នយោបាយសមស្រប សំដៅពង្រីក ប្រសិទ្ធភាពនៃបណ្ដាញ VinaRen ក្នុង ដំណាក់កាលពី ២០១៤-២០២០)៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ