វៀតណាមត្រៀមរៀបចំបាញ់បង្ហោះផ្កាយរណប់ស្រាវជ្រាវដើមដំបូង
(VOV)_នាយប់ថ្ងៃទី ៣ ឧសភា( តាមម៉ោងបារាំង) ផ្កាយរណប់ស្រាវជ្រាវដើមដំ
បូងរបស់វៀតណាម VNRED Sat-1ត្រូវបានបាញបង្ហោះទៅលើតារាវិថី ដើម្បីឃ្លាំ មើលអំពីធនធានធម្មជាតិ បរិស្ថាន និងគ្រោះធម្មជាតិ។ តាមព័ត៍មានពីនាយកដ្ឋាន ប្រេកង់រលកសម្លេង ( នៃក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម)ថា÷ផ្កាយរណប់ នេះនឹងត្រូវបានបាញ់បង្ហោះនៅ Guyana បារាំង។ មហាបរិញ្ញា Ngo Duy Tan ប្រធាន ការិយាល័យបញ្ជាណែនាំផ្កាយរណប់ នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងបញ្ជាណែនាំ
ផ្កាយ រណប់តូច នៃបណ្ឌិតសភាវិទ្យាសាស្ត្រ បច្ចេកវិទ្យាវៀតណាម បានអោយដឹងថា÷
“ បណ្ដាប្រព័ន្ធ សម្ភារះ ហេដ្ឋារចនាសម្ព័ន្ធនៅលើផ្ទៃដីបានត្រៀមជាស្រេច។
យើង ខ្ញុំបានពិនិត្យ ធ្វើពិសោធ និងលទ្ធផលគួរអោយស្ថិរភាព ត្រៀមខ្លួនជាស្រេច
ដើម្បី ទទួលផ្កាយរណប់។ បណ្ដាព័ត៍មានថ្មីបំផុតពី Kourou បារាំង បានអោយដឹង
ថា÷ ការរៀបចំផ្កាយរណប់នេះគឺល្អណាស់ ត្រៀមខ្លួនជាស្រេចដើម្បីបាញ់បង្ហោះ៕”