វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨ លាននាក់នាឆ្នាំ ២០១៥

វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨ លាននាក់នាឆ្នាំ ២០១៥ - ảnh 1
វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨ លាននាក់នាឆ្នាំ ២០១៥ (Image: VNA)


(VOVworld) – នៅសន្និសីទបូកសករុប online ការងារវិស័យទេសចរណ៍
វៀតណាមឆ្នាំ ២០១៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ទីក្រុង
Da Nang និងទីក្រុងហូជីមិញ នាថ្ងៃទី ៣០ ធ្នូ អគ្គនាយកនាយកដ្ឋានទេស
ចរណ៍វៀតណាម លោក Nguyen Van Tuan បានឲ្យដឹងថា៖ នាឆ្នាំ ២០១៥
វិស័យទេសចរណ៍វៀត ណាមទទួលបានភ្ញៀវទេសចរបរទេសចំនួន ៨
លាននាក់កើនឡើង ១% បើប្រៀបនឹងឆ្នាំ ២០១៤។ ភ្ញៀវក្នុងប្រទេសទទួល
បាន ៥៧ លាននាក់​ ប្រាក់ចំណូលសរុបទទួលបាន ៣៣៨ ពាន់លានដុល្លា
អាមេរិក។ នេះគឺជាលទ្ធិផលលេចធ្លោរបស់ផ្នែកទេសចរណ៍វៀតណាមក្នុង
ដំណាក់កាលលំបាក ក្នុងពេលដែល បរិមាណភ្ញៀវទេសចរ ណ៍អន្តរជាតិ
បានថយចុះ។ នាឆ្នាំ ២០១៥ វៀតណាមអនុវត្តបែបបទលើកលែងទដ្ឋាការ
សំរាប់ភ្ញៀវទេសចមកពីបារាំង អាល្លឺម៉ង់អង់គ្លេសអេស្ប៉ាញ់អ៊ីតាលីបេឡា
រុសដែលរួមចំណែកបង្កើនបរិមាណភ្ញៀវទេសចរនៅទីផ្សារប្រពៃណីក្នុង
យុទ្ធសាស្ត្រធ្វើឲ្យទីផ្សារភ្ញៀវទេសចរអន្តរជាតិទៅកាន់វៀតណាមមាន
ស្ថិរភាពឡើងវិញ។ វៀតណាមដាក់ចេញគោលដៅទទួលបានភ្ញៀវទេសច
រអន្តរជាតិចំនួន ៨,៥ លាននាក់ក្នុងឆ្នាំ ២០១៦ ខាងមុខ កើនឡើង ៦%​
បើប្រៀប នឹងឆ្នាំ ២០១៥៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ