វៀតណាមទទួលពលរដ្ឋទី៩០លាន

វៀតណាមទទួលពលរដ្ឋទី៩០លាន - ảnh 1
វៀតណាមទទួលពលរដ្ឋទី៩០លាន (VOV)

        Vovworld-ពលរដ្ឋទី៩០លានរបស់វៀតណាមត្រូវបានប្រសុត្រនាវេលាម៉ោង
២​និង៤៥នាទីនាថ្ងៃទី១វិច្ឆិកាឆ្នាំ២០១៣នៅមន្ទីពេទ្យស្ត្រីនិងសម្ភពមជ្ឈឹម។ នា
ព្រឹកថ្ងៃទី១វិច្ឆិកា អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និង​រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Nguyen Thi Kim Tien បានមកសាកសួរ​សុខ​ទុក្ខជូនអំណោយជូនពលរដ្ឋទី៩០លានរបស់វៀតណាម។ អនុប្រធានរដ្ឋ Nguyen
Thi Doan បានសង្ក់តធ្ងន់ថា ការដែលវៀតណាមទទួលស្វាគមពលរដ្ឋទី​៩០លាន
បានគូសសម្គាល់ដំណាក់កាលដ៏សំខាន់៖

        “យើងអនុវត្តរក្សាល្បឿន​កំណើន​អំពីចំនួនប្រជាជន ប៉ុន្តែសហការថែទាំ
សុខភាពរបស់អ្នកម្ដាយនិងក្មេងពីពេលមាន​ទម្ងន់​ដល់ពេលបានកើត ដើម្បីក្មុយៗ
ជាចំនួនប្រជាជនមាស​អំពី​សុខភាពនិងបញ្ញា ក្លាយទៅជាពលរដ្ឋវៀតណាមមាន
សុខភាពបន្តកសាង​ប្រទេសជាតិ។”

        ដើម្បីស្វាគមព្រឹត្តិការណ៍ចំនួនប្រជាជនវៀតណាមទទួលបានកំរិត៩០លាន
នាក់ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១និងទី២វិច្ឆិកា អគ្គនាយកដ្ឋានចំនួនប្រជាជន​ផែនការ​គ្រួសារបានរៀបចំកម្មវិធីចំនួន៣រួមមានកម្មវិធីស្វាគមពលរដ្ឋទី៩០លាន ពិធីដង្ហែក្បួន
ដោយថ្មើរជើងជាមួយប្រធានបទ៩០លានជំហានកូនចៅ Lac Hong នៅទីក្រុងហូជីមិញ
និងរាត្រីតូរតន្ត្រីបេះដូងចំនួន៩០លានស្នេហាវៀតណាមនៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ