វៀតណាមទទួលរៀបចំមហោស្រពដូរតន្រ្តីប្រពៃណីអាស៊ាន

វៀតណាមទទួលរៀបចំមហោស្រពដូរតន្រ្តីប្រពៃណីអាស៊ាន - ảnh 1
ឈូតសំដែងតន្ត្រីប្រពៃណីរបស់សិល្បៈករសិល្បៈការិនីវៀតណាម

(VOVworld) - “មហោស្រពដូរតន្រ្តីប្រពៃណីបណ្ដាប្រទេសអាស៊ាន” លើកដំបូង
ដោយវៀតណាមទទួលរៀបចំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨ សីហានៅ
ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម។ក្រោមប្រធានបទ “តភ្ជាប់បេតិកភ័ណ្ឌ
ពិភពលោក” មហោស្រពលើកនេះនឹងជាឱកាសដើម្បីសិល្បៈករសិល្បៈការិនី
ឧទ្ទេសនាម លើកដម្កើងតំលៃវិសេសវិសាលនានាក្នុងដូរតន្រ្តីប្រពៃណីនៃប្រទេស
និមួយៗ រឹតបន្តឹងទំនាក់ទំនងចំណងសាមគ្គីភាពរបស់សហគមន៍បណ្ដាប្រទេស
អាស៊ានក្នុងវិស័យវប្បធម៌សិល្បៈ។លោក Pham Dinh Thang អនុប្រធាននាយក
ដ្ឋានសិល្បៈសំដែងវៀតណាមបានឲ្យដឹងថា៖

“មានប្រទេសអាស៊ានទាំង១០និងដៃគូ១របស់អាស៊ានគឺកូរ៉េខាងត្បូងចូលរួម
មហោស្រពនេះ។កម្មវិធីបើកនឹងត្រូវបានរោងល្ខោនតន្រ្តីវៀតណាមរៀបចំឡើង
ដោយពោរពេញទៅដោយចរិតលក្ខណៈតន្រ្តីប្រពៃណី។ជាពិសេសគឺ កម្មវិធីទាំង
អស់នឹងបើកចូលទស្សនាដោយឥតបង់ថ្លៃ”។

មហោស្រពដូរតន្រ្តីប្រពៃណីបណ្ដាប្រទេសអាស៊ាន២០១៥ជាសកម្មភាពវប្បធម៌
សិល្បៈដែលស្ថិតក្នុងកម្មវិធីឆ្នាំទេសចរណ៍ជាតិ២០១៥ សំដៅផ្សព្វផ្សាយតំលៃ
កេរ្តិ៍ដំណែលវប្បធម៌របស់វៀតណាមចំពោះភ្ញៀវទេសចរអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ