វៀតណាមទទួលរៀបចំសន្និសីទរូបវិទ្យាអន្តរជាតិ
|
សាស្ត្រាចារ្យ Tran Thanh Van |
(VOV)_នាព្រឹកថ្ងៃទី៤ សីហា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh (ភាគ កណ្ដាលវៀតណាម) បានប្រព្រឹត្តទៅសន្និសីទរូបវិទ្យាអន្តរជាតិ ដោយប្រធាន
បទ៖ បាតុភូតថាមពលខ្លាំងក្លានៅក្នុងចក្រវាទ្យ។ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ចំនួន៧៥នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន២១ លើពិភពលោក បាន ចូល
រួម សន្និសីទលើកនេះ។ សន្និសីទលើកនេះជាវេទិកា១ដើម្បីបណ្ដាអ្នកវិទ្យាសាស្ត្រ ជួបប្រាស្រ័យ ផ្លាស់ប្តូរ ប្រកាសលទ្ធផលស្រាវជ្រាវថ្មីៗក្នុងវិស័យរូបវិទ្យា។ តាម នោះ រួមចំណែកជំរុញខ្លាំងការផ្លាស់ប្តូរ សហប្រតិបត្តិការស្រាវជ្រាវរវាងបណ្ដា
អ្នកវិទ្យាសាស្ត្រវៀតណាមនិងលើពិភពលោក។ សាស្ត្រាចារ្យ Tran Thanh Van
ប្រធានសមាគមជួបប្រាស្រ័យវៀតណាម បានអោយដឹងថា៖
“ ឆ្នាំនេះ យើងខ្ញុំនឹងរៀបចំសន្និសីទចំនួន៣។ សន្និសីទលើកនេះបានរួមវិ ភាគទានដ៏សែនសំខាន់ក្នុងការកសាងគ្រឹះដ្ឋានសហប្រតិបត្តិការវិទ្យាសាស្ត្ររវាង
វៀតណាម និងប្រទេសផ្សេងៗ៕”