|
វៀតណាមនឹងពិនិត្យកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជនចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាលរដ្ឋ (vtc.vn) |
Vovworld-បុគ្គលអង្គការជាង៨០%បង្ហាញការពេញចិត្តចំពោះសេវាកម្មសាធារណៈដែលទាក់ទិនដល់វិស័យដីធ្លី សំណង់ សុខាភិបាល វប្បធម៍ វិនិយោគ។ នេះជាលទ្ធផលពិនិត្យនៅបណ្ដាខេត្ត Binh Dinh, Phu Tho, Thanh Hoa។ បទពិសោធន៍
ក្នុងការពិនិត្យកំរិតពេញចិត្តចំពោះសេវាកម្មសាធារណៈត្រូវបានចែករំលែកនៅ
សិក្ខាសាលាដោយក្រសួងមហាផ្ទៃនិងធនាគារពិភពលោករៀបចំនាថ្ងៃទី២០សីហា
នៅទីក្រុងហាណូយ។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាមលោក Nguyen Tien Dinh បានឲ្យដឹងថា ទោះបីជាវៀតណាមទទួលបានវឌ្ឍន៍ភាពគួរឲ្យចាប់អារម្មណ៍ក្នុងការផ្គត់ផ្គងសេវាកម្មប៉ុន្តែនៅមានគំលាតក្នុងការផ្គត់ផ្គងសេវាកម្មមានគុណភាពរវាងបណ្ដាដំបន់ក្នុងទូទាំងប្រទេស។
នាពេលខាងមុខ ក្រសួងមហាផ្ទៃនឹងដំណើរការត្រួតពិនិត្យកំណត់សន្ទស្សន៍ពេញចិត្តរបស់ប្រជាជនអង្គការចំពោះការបំរើរបស់ស្ថាប័នរដ្ឋបាលនិយាយរួមក្នុង
ទូទាំងប្រទេស៕