វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផែនការនិងស្ថិតិ

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផែនការនិងស្ថិតិ - ảnh 1
វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផែនការនិងស្ថិតិ

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១០ ​តុលា នៅទី
ក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៦ រវាងក្រសួងផែនការនិងវិនិយោគ
វៀតណាមជាមួយក្រសួងផែនការកម្ពុជា។ នៅទីនេះ ភាគីទាំងពីរ​បានវាយតំលៃខ្ពស់
ចំពោះរាល់លទ្ធផល នៃការអនុវត្តឯកសារសហប្រតិតបត្តិការ​រវាងក្រសួងផែនការ
នៃប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១៤ រួមចំណែកចូលក្នុងការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម 
និងពង្រឹងចំណងសាមគ្គីភាពដ៏ល្អប្រសើរ មិត្តភាព​ប្រពៃណី រវាងប្រទេសទាំងពីរ។ 
ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ ​រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ
វៀតណាម លោក Bui Quang Binh បានឯកភាពជាមួយសមភាគី ឆាយថន អំពីការ
អភិវឌ្ឍន៍ប្រភពធនធាន​មនុស្ស ផ្នែកស្ថិតិរបស់កម្ពុជា …លៗ៖

          “ ស្ដីពីកិច្ចសហប្រតិបត្តិការតាំង​ឆ្នាំ ២០១៥ ក្រសួងទាំងពីរត្រូវបន្តរួមសហកា​រ
​យ៉ាងស្អិតរមួតជាមួយគ្នា ក្នុងការកសាង ក៏ដូចជា ការអនុវត្តផែនការ ដើម្បី​បំពេញល្អ ភារកិច្ច ការងារសេនាធិការអោយរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ​ក្រសួងទាំងពីរ
នឹងរួមសហការយ៉ាងស្អិតរមួតជាមួយគ្នា ក្នុងការអនុវត្តកិច្ច​សហប្រតិបត្តិការ សិក្សារ
រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ដែលទាក់ទិនដល់​ផ្នែកផែនការ វិនិយោគ …លៗ ​”

          បញ្ចប់កិច្ចប្រជុំ ក្រសួងទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ
លើកទី៦ ថ្នាក់រដ្ឋមន្ត្រី រវាងក្រសួងផែនការនិងវិនិយោគវៀតណាម និងក្រសួង​ផែន
ការកម្ពុជា ដែលក្នុងនោះ ឯកភាពអំពីរាល់វិធានការចាំបាច់ បង្កើន​កិច្ចសហប្រតិបត្តិ
ការរវាងក្រសួងទាំងពីរ និងឯកភាពអំពីបណ្ដាសកម្មភាព​សហប្រតិបត្តិការក្នុងឆ្នាំ ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ