វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

(VOV)_នៅក្នុងជំនួបសន្ទនានារសៀលថ្ងៃទី៥ ឧសភា នៅទីក្រុងហាណូយ ភាគី
ទាំងពីរបានឯកភាពបង្កើនថែមទៀតទំនុកទុកចិត្តខាងនយោបាយ។ឧបនា​យក
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន​អះអាង
នូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺពន្តចាត់ទុក​ជប៉ុនជាដៃ
គូសំខាន់ជួរមុខ និងយូរអង្វែង។ រីឯ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក​ Fumio Kishida 
បានសង្កត់ធ្ងន់ថា៖ ជប៉ុនជានិច្ចកាលគោរព និងមានគោល​បំណង​ជំរុញទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រជាមួយវៀតណាមកាន់តែស៊ីជំរៅ ​បើកទូលាយនិងជាក់ស្ដែងថែមទៀត។

វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida


          ភាគីទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហាអន្តរជាតិ និងក្នុងតំបន់ដែលបាន
យកចិត្តទុកដាក់ដូចគ្នា ឯកភាពបន្តបង្កើនកិច្ចសហប្រិបត្តិការជិតស្និទ្ធិនៅវេទិកាព
ហុភាគីនានា ពិសេសគឺក្នុងអង្គការសហប្រជាជាតិ ​អាស៊ាន និង APEC ។

          ស្ដីអំពីបញ្ហានៅសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវការព្រួយ​បារម្ភ
យ៉ាងខ្លាំងក្លា របស់សហគមន៍អន្តរជាតិ ចំពោះស្ថានភាពនៅសមុទ្រខាង​កើត នាពេល
ថ្មីៗនេះ ពិសេសគឺសារសំខាន់ នៃការធានាសន្តិភាព សន្តិសុខ ​សុវត្ថិភាព និងសេរីភាព
នាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ​ត្រូវដោះស្រាយជំលោះដោយសន្តិវិធី
 និងច្បាប់អន្តរជាតិ ដែលក្នុងនោះមាន​អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់
សមុទ្រ ឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ