វៀតណាមនឹងបង្កើតបរិយាកាសវិនិយោគប្រកបដោយប្រសិទ្ធភាព

វៀតណាមនឹងបង្កើតបរិយាកាសវិនិយោគប្រកបដោយប្រសិទ្ធភាព - ảnh 1
វេទិការនេះគឺជាស្ពានតភ្ជាប់សំខាន់ របស់រដ្ឋាភិបាលនិងអង្គភាពអាជីវកម្មនៅក្នុងនិង
ក្រៅប្រទេសដើម្បីពន្លឿនការ វិនិយោគប្រកបដោយប្រសិទ្ធិភាព (Image: Vietnamplus)

(VOVworld) – ថ្លែងមតិក្នុងពិធីបើកវេទិការអង្គភាពអាជីវកម្មវៀតណាមឆ្នាំ ២០១៣ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បានសង្កត់
ធ្ងន់ថា៖ ដោយប្រធានបទ “ដំណាក់កាលថ្មីនៃដំណើការកែទម្រង់ សេដ្ឋកិច្ច-ពីកម្ម
វិធីដល់ការធ្វើសកម្មភាព” វេទិការនេះគឺជាស្ពានតភ្ជាប់សំខាន់របស់រដ្ឋាភិបាលនិង
អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសដើម្បីពន្លឿនការ វិនិយោគប្រកបដោយ
ប្រសិទ្ធិភាព រួមចំណែកលើកកំពស់ការទាក់ទាញនិងបរិ យាកាសអាជីវកម្មរបស់
វៀតណាម។ រដ្ឋមន្ត្រី Bui Quang Vinh បានសង្កត់ធ្ងន់ថា៖

“រដ្ឋាភិបាលនិងសហគមន៍បណ្ដាអង្គភាពអាជីវកម្មត្រូវនាំចេញសកម្មភាពជាក់
ស្តែងជំនួសឲ្យបណ្ដាគោលនយោបាយរួមៗសំរាប់ដំណើរការកែទម្រង់សេដ្ឋកិច្ច ជាពិសេសគឺការកែទម្រង់អង្គភាពអាជីវកម្មរដ្ឋ។ ក្រៅពីការវាយតំលៃបណ្ដាសកម្ម ភាពដែលទើបនឹងបានអនុវត្ត អង្គភាពអាជីវកម្មនានាត្រូវពិនិត្យឡើងវិញការអន់
ខ្សោយ ដើម្បីនាំចេញដំណោះស្រាយ នាពេលខាងមុខ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ