|
សន្និសីទកាសែតប្រកាសព្រឹត្តិការណ៍ វៀតណាមនឹងបាញ់បង្ហោះផ្កាយរណប VINASAT 2 |
VOV- នាព្រឹកថ្ងៃទី៩ឧសភានៅក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុនប្រៃសណី
ទូរគមនាគមន៍វៀតណាមបានរៀបចំសន្និសីទកាសែតប្រកាសព្រឹត្តិការណ៍
វៀតណាមនឹងបាញ់បង្ហោះផ្កាយរណប VINASAT 2 នាម៉ោង៥និង១៣នា
ទី(តាមម៉ោងវៀតណាម)នាថ្ងៃទី១៦ឧសភាខាងមុខ។ VINASAT 2 រួមជា
មួយ VINASAT 1 និងបង្កើតជាប្រព័ន្ធផ្កាយរណបមួយមានសម័ត្ថភាព បង្កើនកំរិតសុវត្ថិភាពស្ថិរភាពក្នុងដំណើរការផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍
ជាតិ។ VINASAT 2 មានលទ្ធភាពក្រុបដណ្ដប់រលកធាតុអាកាសលើ វៀត
ណាមឡាវ កម្ពុជា ថៃទាំងមូលនិងលើផ្នែកមួយនៃម៉ីយ៉ានម៉ា។ លោក Bui
Quoc Viet នាយកមជ្ឈមណ្ឌលព័ត៌មាននិងទំនាក់ទំនងមហាជន សម្ព័ន្ធ
ក្រុមហ៊ុនប្រៃសណីទូរគមនាគមន៍វៀតណាមបានឲ្យដឹងថា៖
“ផ្កាយរណប VINASAT 2 បំពេញបន្ថែមនិងបង្កើនសម័ត្ថភាពសំរាប់
ហេដ្ឋានរចនាសម្ព័ន្ធទូរគមនាគមន៍អាវកាស។ VINASAT 1និង VINASAT 2
សុទ្ធតែប្រើប្រាស់បច្ចេកវិទ្យាថ្មីបំផុតនាបច្ចុប្បន្នគឺបច្ចេកវិទ្យាក្របខ័ណ្ឌ A 2100
របស់ អាមេរិក។ ដំបន់គ្របដណ្ដប់រលកធាតុអាកាសរបស់ VINASAT 2
នឹងទូលាយជាងទៅទឹសខាងលិចរបស់វៀតណាម ឆ្លើយតបនឹង
តម្រូវការ អាជីវកម្មទៅឯបរទេស៕”