វៀតណាមនឹងបន្តរួមដំណើរជាមួយUNESCOដើម្បីឆ្លងកាត់ការលំបាកនាបច្ចុប្បន្ន
(VOV)_”វៀតណាមជឿជាក់ថា៖ ទោះបីជាមានការលំបាកនៅខាងមុខ ប៉ុន្តែជា
មួយការខំប្រឹងប្រែង របស់ប្រទេសជាសមាជិកទាំងឡាយ និងរបស់ខ្លួនឯង។
UNESCO នឹងឆ្លងកាត់លើដំណាក់កាលលំបាកនេះ…វៀតណាមសូមអះអាងថា៖នឹង បន្តរួមដំណើរជាមួយ UNESCO ដើម្បីឆ្លងកាត់ការលំបាកនាបច្ចុប្បន្ននេះ។” នេះ គឺ ជាការអះអាងរបស់ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Nguyen Thanh Son ប្រធានគណះកម្មាធិការជាតិ UNESCO របស់វៀតណាមនិងជាដំណាងរបស់ វៀត ណាមនៅក្រុមប្រឹក្សារប្រតិបត្តិការ UNESCO នៅកិច្ចប្រជុំពិភាក្សារួម នៃសម័យប្រជុំ
ក្រុមប្រឹក្សារប្រតិបត្តិការ លើកទី ១៩០ ដែលប្រព្រឹត្តទៅ ពីថ្ងៃទី៨ដល់ថ្ងៃទី១០តុលា នៅប់ារីស (បារាំង)។ កិច្ចប្រជុំលើកនេះ បានពិភាក្សាអំពីបញ្ហារួមជាច្រើន របស់អង្គ
ការ ដែលក្នុងនោះប្រមូលផ្តុំទៅលើការកែទម្រង់ដើម្បីសន្សំសំចៃថវិកា ក្នុងសភាពការណ៍លំបាកអំពីហិរញ្ញវត្ថុ និងទីពីរគឺ ពិភាក្សាអំពីយុទ្ធសាស្ត្រថវិកាក្នុងរយះពេល
មធ្យម និងវែង។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Nguyen
Thanh Sonប្រធានគណះកម្មាធិការជាតិ UNESCO របស់វៀតណាម បានសង្កត់ធ្ងន់ថា៖ វៀតណាមអបអរសាទរ UNESCO ដែលបានផ្តល់អាទិភាពពិសេសសំរាប់ការអប់រំចំ
ពោះមនុស្សគ្រប់រូប។ វៀតណាមគាំទ្ររាល់មតិ និងការខំប្រឹងប្រែងរបស់អង្គការដើម្បីជំរុញល្បឿនកម្មវិធីនេះ អោយទាល់កាលកំណត់ នាឆ្នាំ២០១៥។ ក្នុងវិស័យ
វប្បធ៌ម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖ បណ្ដាកិត្តនាម របស់ UNESCO មានការជះឥទ្ធិពលសកម្ម អំពីសេដ្ឋកិច្ច សង្គម
ចំពោះតំបន់ទាំងឡាយ ទន្ទឹមនឹងនោះ លើកកំពស់ចំណេះដឹងរបស់ប្រជាជន ក្នុង
ការរក្សារ និងពង្រីកតំលៃបេតិកភ័ណ្ឌ។ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅបារាំង អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
Nguyen Thanh Son បានសង្កត់ធ្ងន់ថា៖ វៀតណាម នឹងបន្តចែករំលែក និងរួមដំណើរ
ជាមួយ UNESCO ដើម្បីឆ្លងកាត់លើដំណាក់កាលលំបាកនេះ។ អនុរដ្ឋមន្ត្រីក្រសួង
ការបរទេសវៀតណាម Nguyen Thanh Son បានអោយដឹងថា៖
“ យើងចែករំលែកទាំងស្រុងចំពោះរាល់ការលំបាករបស់ UNESCO ក្នុងសភាពការណ៍សេដ្ឋកិច្ចសកលមានការផ្លាស់ប្តូរជាច្រើន។ ខ្ញុំចាត់ទុកថា សកម្មភាពរបស់
UNESCO ក្នុងរយះពេលកន្លងទៅ មានប្រិសទ្ធភាពជាក់ស្ដែងជាច្រើន ជួយអោយសហគមន៍នៃបណ្ដាប្រជាជាតិតភ្ជាប់ជាមួយគ្នា។ទន្ទឹមនឹងនោះ ជំរុញការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសនានា ក្នុងនោះវៀតណាមក៏ត្រូវបានសង្កត់ធ្ងន់ និងយកចិត្តទុក
ដាក់ជាពិសេសដែរ៕”
|
អនុរដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម Nguyen Thanh Son (internet) |