វៀតណាមនិងសហភាពអឺរ៉ុបចែករំលែកបទពិសោធន៍អំពិសេរីភាពខាងជំនឿសាសនា
|
វៀតណាមនិងសហភាពអឺរ៉ុបចែករំលែកបទពិសោធន៍អំពិសេរីភាពខាងជំនឿសាសនា (qdnd.vn) |
Vovworld-នាថ្ងៃទី២៥កញ្ញានៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិស្ដីពីសាសនាដោយប្រធានបទ សាសនានិងជីវភាពសាសនានៅវៀត
ណាម ចែករំលែកបទពិសោធន៍របស់ទ្វីបអឺរ៉ុបនិងវៀតណាមក្នុងការធានាសេរី
ភាពខាងជំនឿសាសនាដោយមានការចូលរួមរបស់ដំណាងជាង១០០នាក់ជាអ្នក
ប្រាជ្ញអន្តរជាតិ ដំណាងអង្គការសាសនានៅវៀតណាម។ ថ្លែងមតិនៅពិធីបើក
លោក Pham Dung អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការ
សាសនារដ្ឋាភិបាលវៀតណាមបានលើកច្បាស់ថា៖
“សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ពលរដ្ឋជានិច្ចកាលត្រូវបានអះអាង
ក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋវៀតណាម ត្រូវបានជាក់ស្ដែងបនីយកម្មក្នុងប្រព័ន្ធឯកសារច្បាប់ទាក់ទិនដល់សាសនានិងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងជីវភាព
នាបច្ចុប្បន្ន។ ក្នុងប៉ុន្មានឆ្នាំកន្លងមកសាសនាជាច្រើនត្រូវបានរដ្ឋវៀតណាមទទួល
ស្គាល់។ ជិវភាពខាងជំនឿសាសនាបានប្រព្រឹត្តទៅយ៉ាងផុលផុសនិងកំពុងបាន
ពង្រីក៕”