វៀតណាមបង្កើតចំណុចលោតផ្លោះដើម្បីក្លាយទៅជាប្រទេសមានចំណូលខ្ពស់

(VOVWORLD) -នាព្រឹកថ្ងៃទី២៧មិថុនានៅទីក្រុងហា ណូយ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបាន រៀបចំសន្និសីទវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៧ ដោយមានការឧបត្ថម្ភរបស់ រដ្ឋាភិបាលអូស្ត្រាលីតាមរយៈគំរោងការជួយឧបត្ថម្ភរៀបចំឡើងវិញរចនាសម្ព័ន្ធសេដ្ឋកិច្ច លើកកំពស់សមត្ថភាពប្រកួតប្រជែង។
វៀតណាមបង្កើតចំណុចលោតផ្លោះដើម្បីក្លាយទៅជាប្រទេសមានចំណូលខ្ពស់ - ảnh 1ទិដ្ឋភាពនៃវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ២០១៧

នៅទីនេះ ប្រធានគណៈកម្មាធិការសេដ្ឋ កិច្ចមជ្ឈឹម លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា កាលពីឆ្នាំ២០០៨ វៀតណាម បានឆ្លងផុតពីកម្រិតផលិត ផលសរុបក្នុងស្រុក (GDP) ដែលជាមធ្យមលើមនុស្សម្នាក់ ១.០០០ដុល្លាអាមេរិកនិងចាប់ផ្តើមឈានចូលកម្រិតប្រទេសមានចំណូលមធ្យម។ នេះជាកម្រិតសំខាន់ បើកចេញឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ វៀតណាម។ ហេតុដូច្នេះបានជា ដើម្បីបន្តបោះជំហានជាប្រទេសមានចំណូលខ្ពស់ ជាង វៀតណាមត្រូវមានជំហានលោតផ្លោះក្នុងគោលនយោបាយ៖

        “ផ្នែកមួយដែលរួមចំណែកបង្កើតល្បឿនកំណើនបច្ចុប្បន្នរបស់វៀតណាម គឺ ប្រភពកម្លាំងពលំក្រៅប្រទេស។តាមនោះ ការងារត្រូវធ្វើភ្លាមនោះគឺវាយតម្លៃឡើង វិញកម្រិតនិរន្តរភាពក្នុងកាលៈទេសៈដែលចំនួនប្រជាជនមាសគ្រាន់តែស្ថិរភាពក្នុង រយៈពេល១០ឆ្នាំទៀត ថែមទាំងការប្រកួតប្រជែងកាន់តែកើនឡើងពីប្រទេសដទៃ ដោយចំណាយផលិតក៏ទាបជាងទៀត”។

វៀតណាមបង្កើតចំណុចលោតផ្លោះដើម្បីក្លាយទៅជាប្រទេសមានចំណូលខ្ពស់ - ảnh 2 លោក Sebastian ជំនាញការសេដ្ឋកិច្ចនិងជាប្រធានធនាគាពិភពលោកនៅវៀតណាម

តាមលោក Sebastian ជំនាញការសេដ្ឋកិច្ចនិងជាប្រធានធនាគាពិភព លោក នៅវៀតណាម ត្រីមាសទី១ឆ្នាំ២០១៧នេះ វៀតណាមទទួលបានកម្រិត GDP ចំនួន ៥,១% តាមនោះ ក្នុងឆ្នាំ២០១៧នេះ អាចទទួលបានកម្រិតកំណើន ៦,៣%។

        “ជាទូទៅនៃវិស័យដែលជាកម្លាំងចលកររបស់ខឿនសេដ្ឋកិច្ចវៀតណាមគឺមាន ស្ថិរភាពណាស់។ ស្តីពីដំណោះស្រាយយូរអង្វែង គឺវៀតណាមត្រូវវិនិយោគទៅលើ ការកែលំអរូបសណ្ឋានសេដ្ឋកិច្ច កែលំអរចនាសម្ព័នសេដ្ឋកិច្ច ធ្វើយ៉ាងម៉េចដើម្បី ផ្នែគឯកជនអភិវឌ្ឍន៍ ពង្រីកទីផ្សារទុន ឥណទាននិងទីផ្សារហិរញ្ញវត្ថុ”។

        តំណាងចូលរួមវេទិកាក៏បានវាយតម្លៃលើគ្រប់ជ្រុងជ្រោយលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនាឆមាសទី១ និងលើកច្បាស់រាល់ការលំបាកនាឆមាសទី២ ឆ្នាំ២០១៧និងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ