វៀតណាមបង្កើតអង្គភាពប៉ូលីសរក្សាសន្តិភាពជាលើកដំបូង
(VOVWORLD) - ការបង្កើតអង្គភាពនគរបាលរក្សាសន្តិភាពលេខ ១ របស់វៀតណាមគឺជាសក្ខីភាពដែលសរឲ្យឃើញពីតួនាទី និងការចូលរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលរបស់វៀតណាមផងដែរ។
អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Luong Tam Quang។ រូបថត៖ Vinh Phong |
នារសៀលថ្ងៃទី ១១ មករា នៅទីក្រុងហាណូយក្រសួងនគរបាលវៀតណាមបានរៀបចំពិធីប្រកាសសេចក្ដីសម្រេចចិត្តបង្កើតអង្គភាពប៉ូលីសរក្សាសន្តិភាពលេខ ១។ នេះគឺជាលើកទីមួយហើយដែលវៀតណាមបានបង្កើតអង្គភាពប៉ូលីសប្រដាប់អាវុធរក្សាសន្តិភាពចាប់ពីឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភពីអង្គការសហប្រជាជាតិ បណ្តាប្រទេសជាដៃគូរក្សាសន្តិភាព និងអង្គការអន្តរជាតិ ក្រសួងនគរបាលវៀតណាមបានរៀបចំវគ្គសហ្វឹកហាត់ ចូលរួមវគ្គបណ្តុះបណ្តាល ទាំងក្នុង និងក្រៅប្រទេសជូននាយទាហាននគរបាលប្រជាជនជាង ៧០ នាក់ ដើម្បីត្រៀមចូលរួមកងកម្លាំងរក្សាសន្តិភាព។ អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Luong Tam Quang បានសង្កត់ធ្ងន់ថា៖ “សេចក្តីសម្រេចបង្កើតអង្គភាពប៉ូលីសរក្សាសន្តិភាពលេខ១ នៃក្រសួងនគរបាល វៀតណាមបានបង្ហាញយ៉ាងខ្លាំងក្លា និងជាក់ស្ដែងនូវការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋ និងក្រសួងនគរបាលវៀតណាមក្នុងការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ នេះគឺជាជំហានបោះទៅមុខថ្មីមួយ បន្ទាប់ពីជោគជ័យដំបូងក្នុងការបញ្ជូនក្រុមការងារជាលើកដំបូង ដោយមានគោលដៅចូលរួមចំណែកបន្ថែមទៀតក្នុងការទទួលខុសត្រូវរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ និងក្នុងតំបន់ និងការការពារគោលការណ៍ជាមូលដ្ឋាននៃអង្គការសហប្រជាជាតិ”។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ មេបញ្ជាការប៉ូលិសនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព លោក Faisal Shahkar បានអះអាងថា៖ ការបង្កើតអង្គភាពនគរបាលរក្សាសន្តិភាពលេខ ១ របស់វៀតណាមគឺជាសក្ខីភាពដែលសរឲ្យឃើញពីតួនាទី និងការចូលរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលរបស់វៀតណាមផងដែរ៕