វៀតណាមបង្កើនការទប់ទល់នឹងអាសន្នរោគផ្ដាសាយ A/H7N9។

        VOV-ចំពោះមុខស្ថានភាពករណីឆ្លងនិងស្លាប់ដោយសារអាសន្នរោគផ្ដាសាយ
បក្សី A/H7N9 នៅប្រទេសចិននិងមានលទ្ធភាពឆ្លងចូលវៀតណាម នាថ្ងៃទី៩មេសា
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បាន​ធ្វើការ​
ជាមួយ​ថ្នាក់ដឹកនាំព្រលាន​យន្តហោះអន្តរជាតិ Tan Son Nhat និងមន្ទីពេទ្យជំងឺត្រូពិក​
ទីក្រុងហូជីមិញ​អំពី​ការងារបង្កាប្រយុទ្ធប្រឆាំងនឹងអាសន្នរោគ។ នៅកិច្ចប្រជុំ រដ្ឋមន្ត្រី
Nguyen Thi Kim Tien បានឲ្យ​ដឹង​ថា​ ទោះបីដល់ឥឡូវនេះវៀតណាមមិនទាន់រកឃើញ​ករណីណាត្រូវផ្ដាសាយ A/H7N9​ក្តី ប៉ុន្តែបណ្ដាមន្ទីរពេទ្យមជ្ឈមណ្ឌល​សុខាភិបាល
​​ទុក​បម្រុងវៀតណាមត្រូវ​ម្ចាស់ការ​បង្កាប្រយុទ្ធប្រឆាំងនឹងអាសន្នរោគនេះ។

វៀតណាមបង្កើនការទប់ទល់នឹងអាសន្នរោគផ្ដាសាយ A/H7N9។ - ảnh 1
រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien បានធ្វើការជាមួយថ្នាក់ដឹកនាំព្រលានយន្តហោះអន្តរជាតិ Tan Son Nhat

        ក្នុងពេលនោះនៅភាគខាងជើង ខេត្ត Quang Ninh ជាប់ព្រំដែនជាមួយចិន​បាន​
ម្ចាស់ការ​អនុវត្តពិនិត្យបណ្ដាដំបន់មានលទ្ធភាពឆ្លងជំងឺ ផ្ដាសាយបក្សី A/H7N9។
លោក Vu Xuan Dien នាយកមន្ទីរសុខាភិបាលខេត្ត Quang Ninh បានឲ្យដឹងថា៖

        “ការពិនិត្យការធ្វើដំណើរទៅវិញទៅមកនៅព្រំដែន ទាក់ទិនដល់គ្រុនផ្ដាសាយ
បក្សី A/H7N9 ភាគច្រើនគឺបណ្ដាក្រុមបក្សី ពិសេសគឺការជួញដូរបសុសត្វឆ្លងព្រំដែន។
បណ្ដាក្រុម​ពិនិត្យ​​អន្តរផ្នែករបស់ខេត្តបានដំណើរការពិនិត្យ។ យើងខ្ញុំបានអះអាង​ថា
ការជួញដូរ​ខុស​ច្បាប់បសុសត្វឆ្លងព្រំដែនត្រូវបានទប់ស្កាត់។ ការពិនិត្យកំដៅ​ខ្លួនក៏
មានដែរ ពិនិត្យ​អំពីគ្រុនផ្ដាសាយ ប្រសិនបើរកឃើញករណីណារឺសង្ស័យ​យើងខ្ញុំនឹង
ពិនិត្យភ្លាម៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ