វៀតណាមបញ្ចូននាយទាហានជានារីចូលរួមកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិជាលើកដំបូង
(VOVWORLD) -នាព្រឹកថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀត ណាម បាន ប្រគល់សេចក្តីសម្រេចិត្តរបស់ប្រធានរដ្ឋវៀតណាមចំពោះកម្មាភិបាលទី២០ របស់វៀតណាមទៅបំពេញភារកិច្ចរក្សាសន្តិ ភាពអង្គការសហប្រជាជាតិ។
វរៈសេនីយ៍ត្រី Do Thi Hang Nga ទទួលបានភារកិច្ចជានាទាហានសេនាធិការទទួលបន្ទុកតាមដាន សកម្មភាពយោធានៅក្រុមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង |
វរៈសេនីយ៍ត្រី Do Thi Hang Nga ទទួលបានភារកិច្ចជានាទាហានសេនាធិការទទួលបន្ទុកតាមដាន សកម្មភាពយោធានៅក្រុមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ ស៊ូដង់ខាងត្បូង អាណត្តិមួយឆ្នាំ ចាប់ពីថ្ងៃទី២៩តុលាឆ្នាំ២០១៧។ នេះជាកម្មាភិ បាលជានារីដំបូងដែលបានបញ្ចូនទៅបំពេញភារកិច្ចរក្សាសន្តិភាពអង្គការសហប្រ ជាជាតិ។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាមបានឲ្យដឹងថា៖
“សម្រាប់អង្គការសហប្រជាជាតិ ការបញ្ចូននាយទានហានជានារីចូលរួម សកម្មភាពរក្សាសន្តិភាពគឺចង់បង្ហាញនូវគោលនយោបាយសមភាពភេទនិងជា គោលដៅសហសវត្សរបស់អង្គការសហប្រជាជាតិ។ ជាពិសេស គឺអះអាងនូវតួនាទី របស់នារីតាមរយៈសកម្មភាពមានចរិតលក្ខណៈសកលលោក ក្នុងនោះមានសកម្ម ភាពរក្សាសន្តិ ភាព។ វៀតណាមយកចិត្តទុកដាក់ការត្រៀមរៀបចំបញ្ចូននាទាហាន ជានារីចូលរួមសកម្មភាពនេះ គឺសម្តែងគោលនយោបាយឧត្តមភាពរបស់វៀតណាម ចំពោះសមភាពភេទ”។
រហូតមកដល់ពេលនេះ អស់រយៈពេល៣ឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិជាផ្លូវការនោះ វៀតណាមបានបញ្ចូនកម្មាភិបាលចំនួន២០ នាក់ ទៅបំពេញភារកិច្ចតាមក្រុមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលនិងស៊ូដង់ខាងត្បូងផងដែរ៕