វៀតណាមប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាពជាតិ


វៀតណាមប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាពជាតិ - ảnh 1
វៀតណាមប្តេជ្ញាការពារឯករាជ្យអធិបតេយ្យភាពជាតិ (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៥កក្កដា ក្រុមប្រឹក្សាប្រជាជនខេត្ត Ha Nam បាន​ប្រារព្ធសម័យប្រជុំលើកទី៩នីតិកាលទី១៧។ ក្នុងអំឡុង៣ថ្ងៃប្រជុំ បណ្ដា​សមាជិក​បានប្រមូលផ្ដុំវាយតំលៃស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត​ក្នុង​ឆមាសទី
១និងទិសដៅភារកិច្ចឆមាសទី២ឆ្នាំ២០១៤ ស្ដាប់អំពីបំរ៉ែបំរួល​នៅ​សមុទ្រខាងកើត
ជាដើម។ ប្រធានរដ្ឋសភាបានស្នើរខេត្ត Ha Nam បន្តឃោសនា​និងលាតត្រដាង
ដើម្បីរដ្ឋធម្មនុញ្ញចូលក្នុងជីវភាពរស់នៅ។

        ស្ដីពីស្ថានភាពនៅសមុទ្រខាងកើត បំរ៉ែបំរួលដ៏ស្មុគស្មាញពិបាកព្យាករណ៍​ដោយសារចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ដោយខុសច្បាប់ក្នុងដំបន់ខ្ពង់​រាប
បាតសមុទ្រនិងដំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម ប្រធានរដ្ឋសភាបាន​លើក
ច្បាស់ថា រដ្ឋសភាបានសំរេចចិត្តលើគោលការណ៍ដំណោះស្រាយសំខាន់​ជាច្រើន
និងសំណូមពររដ្ឋាភិបាល ក្រសួងផ្នែកនានាឆ្លងផុតពីការសាកល្បង​សាមគ្គីភាព
ឯកភាពរួមជាមួយអាជីវករនិងជនរួមជាតិយុទ្ធជនក្នុងទូទាំងប្រទេសពង្រីកកំលាំង
ផ្ទៃក្នុង ឆ្លៀតយកប្រកបដោយប្រសិទ្ធភាពការជួយឧបត្ថម្ភ​សាមគ្គីភាព​​អន្តរជាតិ បន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចស្ដាដ៏រឹងមាំល្បឿនកំណើន។ ប្រធានរដ្ឋសភា Nguyen Sinh
Hung បានសង្កត់ធ្ងន់ថា៖

“យើងមិនរាថយក្រោយចំពោះសំណូមពរការពារឯករាជ្យអធិបតេយ្យភាពពិសិដ្ឋ
នៃមាតុប្រទេស។ ប្រជាជាតិវៀតណាមមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំដ៏​ភ្លឺស្វាងវាយ
ឈ្នះគ្រប់សត្រូវឈ្លានពាន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ