វៀតណាមប្តេជ្ញារៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញធ្វើសមា ហរណកម្មប្រកប ដោយជោគជ័យ
(VOVworld) - ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានឲ្យដឹងថា៖ ក្នុងឆ្នាំ
២០១២ វៀតណាមបានអនុវត្តគោលនយោបាយកិច្ចការបរទេស តាមសេចក្តីសម្រេច
ចិត្តមហាសន្និបាតលើកទី ១១ របស់បក្សកម្មុយនិស្តវៀតណាម។ គោលជំហររបស់ វៀតណាមគឺជាមិត្តនិងដៃគូទំនុកទុកចិត្តនៃសហគមន៍អន្តរជាតិ ដើម្បីសន្តិភាពកិច្ច
សហប្រតិបត្តិការការអភិវឌ្ឍន៍និងរួមមានផលប្រយោធន៍។ វៀតណាមមិន ត្រឹមតែ
ធ្វើសមាហរណកម្មលើវិស័យសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង លើវិស័យ នយោបាយ
ក៏ដូចជាកិច្ចការបរទេស ទៀតផង។ ដោយមានគោលនយោបាយដ៏ត្រើមត្រូវនេះមិត្ត
ភក្តិអន្តរជាតិកាន់តែជឿជាក់ទុកចិត្តគាំទ្រនិងចូលរួមសកម្មក្នុងដំណើរការកសាងនិង
អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់វៀតណាម។ ដូច្នេះ ឋានៈនិងតួនាទីរបស់វៀតណាម
លើឆាកអន្តរជាតិត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានរដ្ឋ Truong Tan
Sang បានលើកច្បាស់ថា៖
“ក្នុងឆ្នាំ ២០១២ សកម្មភាពកិច្ចការបរទេសប្រព្រឹត្តទៅយ៉ាងផុលផុស។ គណៈប្រតិភូ
ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល បណ្ដាស្ថាប័ននិតិបាញ្ញត្តិរបស់បណ្ដាប្រទេសខាងក្រៅ ចំនួន
៣០ បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ ការយកចិត្តទុកដាក់របស់បណ្ដា
ប្រទេសលើពិភពលោកចំពោះវៀតណាមកើនឡើងយ៉ាងខ្លាំងក្លា។ គេមានបំណងចង់
កិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយ វៀតណាម។ នេះគឺជាទំនាក់ទំនងទ្វេភាគីនិង
ពហុភាគីដែលមានផលប្រយោធន៍ ជាច្រើន។”
|
ប្រធានរដ្ឋ Truong Tan Sang ក៏បានលើកឡើងបណ្ដា ភារកិច្ចសំខាន់របស់ប្រទេសជាតិក្នុងឆ្នាំ ២០១៣ ជាពិសេសគឺការរៀបចំរចនា សម្ព័ន្ធខឿនសេដ្ខកិច្ចឡើងវិញនិងសមហរណកម្មអន្តរជាតិ។ (Image: Internet) |
តាមប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ថា៖ ដើម្បីវៀតណាមធ្វើសមាហរណ
កម្មប្រកបដោយជោគជ័យ ការកែទម្រង់យន្តការ ការលើកកំពស់ គុណភាពនៃប្រភព
ធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានចាត់ ទុកជំហានលោតផ្លោះ។
នាបច្ចុប្បន្ន វៀតណាមកំពុងធ្វើវិសោធនកម្មនិងបំពេញបន្ថែមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។
តាមគំរោង រដ្ឋសភាវៀតណាមនឹងអនុម័តលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២ នាចុងឆ្នាំ ២០១៣ ដែលក្នុងនោះការសុក្រិដ្ឋបែបបទស្តីពីសេដ្ឋកិច្ចទីផ្សាតាម
ទិសដៅសង្គមនិយមគឺជាបញ្ហាសំខាន់បំ ផុត។ ប្រធានរដ្ឋ Truong Tan Sang បានលើក
ច្បាស់ថា៖
“យើងកំពុងប្តេជ្ញាផ្លាស់ប្តូរនិងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដើម្បីអភិឌ្ឍន៍
ចីរភាព មានប្រសិទ្ធភាព ថែមទៀត។ ពីនោះ យើងធានាការអនុវត្ត គោលដៅ ដល់ឆ្នាំ
២០២០ វៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មទំនើប ជាសារវ័ន្ត។ ក្នុងរយៈពេល
២ ឆ្នាំ កន្លងមក និងអាចនាយកទាំងឆ្នាំ ២០១៣ យើងនៅត្រូវឆ្លងកាត់ក្នុងដំណាក់កាល
រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឡើងវិញ ព្រមទាំងយើងត្រូវផ្លាស់ប្តូរគុណភាពនៃ
កំណើនសេដ្ឋកិច្ចដើម្បីត្រៀមរៀបចំសំរាប់បណ្ដាដំណាក់កាលជានបន្តល្អជាង។”
ប្រធានរដ្ឋ Truong Tan Sang មានគោលបំណងថា៖ ជនរួមជាតិក្នុងទូទាំង ប្រទេសខំប្រឹង
ប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីអនុវត្តល្អនូវគោលដៅ ឧស្សាហូភាបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ៕
|
ដើម្បីវៀតណាម ធ្វើសមហរណកម្មប្រកបដោយជោគជ័យ ការកែទម្រង់យន្តការ ការលើកកំពស់ គុណភាពនៃប្រភពធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានចាត់ ទុកជំហានលោតផ្លោះ។ (Image: Internet) |