វៀតណាមបន្តរួមចំណែកទៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅរដ្ឋធានីហាណូយ ក្រសួងការពារជាតិវៀត ណាម បានរៀបចំកិច្ចប្រជុំក្រុមការងារអន្តរផ្នែកអំពីការដែលវៀតណាមចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
វៀតណាមបន្តរួមចំណែកទៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - ảnh 1 បណ្ដាកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ ទីពីររបស់វៀតណាម (រូបថត៖ TTXVN)

  ស្នងការរក្សាសន្តិភាព វៀតណាមបានសហការជាមួយវិទ្យាស្ថានពេទ្យយោធាដំណើរការត្រួតពិនិត្យ កែ តម្រូវ និងរៀបចំបុគ្គលិកចំពោះកងពេទ្យកម្រិត២ ទីពីរ ដែលរួមមានបុគ្គលិកពេញសិទ្ធចំនួន៦៣នាក់ និងបុគ្គលិកបម្រុងចំនួន៧នាក់ដែលក្នុងនោះមានយុទ្ធនារី១០ នាក់។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិនិងជា ប្រធានក្រុមការងារអន្តរផ្នែកអំពីការដែលវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអោយដឹងថា វគ្គហ្វឹកហ្វឺនជាសារវ័ន្តត្រូវ បានសម្រចរួចហើយ ដែលរួមមានការហ្វឹងហ្វឺនខាងយោធា ភាសាបរទេស ភស្តុភា បច្ចេកទេស សុខាភិបាល ដោយមានការជួយឧបត្ថម្ភរបស់អ្នកជំនាញ អាមេរិក អង់គ្លេសនិងអូស្ត្រាលី។ ទន្ទឹមនឹងការធានាជំនាញនិងបច្ចេកទេសនោះ កងពេទ្យកម្រិត២ ទីពីររបស់វៀតណាមក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការ កាត់បន្ថយសំរាមប្ល៉ាស្ទិកក្នុងសកម្មភាពរបស់ខ្លួន។ លោក Nguyen Chi Vinh បាន សង្កត់ធ្ងន់ថា៖

        “កងពេទ្យកម្រិត២ ទីមួយបានសម្រេចភារកិច្ចរបស់ខ្លួនយ៉ាងល្អ ហើយកង ពេទ្យទីពីរនឹងបន្តពង្រីកសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំកន្លងទៅ និងបទ ពិសោធន៍ដែលយើងទទួលបាន។ យើងខ្ញុំក៏កំពុងស្រាវជ្រាវវិធីសាស្ត្រកសាង ឡើងមន្ទីរពេទ្យកាត់បន្ថយសំរាមប្ល៉ាស្ទិកទៀតផង។ នេះជាបទដ្ឋានសំខាន់ ពិសេសមួយរបស់អង្គការសហប្រជាជាតិ”។

        លោក Nguyen Chi Vinh ក៏បានអោយដឹងថែមទៀតថា លោក Kamal Malhotra អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំវៀតណាមបាន ស្នើអោយក្រសួងការពារជាតិពិចារណាបញ្ជូនសមាសភាពផ្សេងៗទៀតទៅចូល រួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដូចជាកម្លាំងនគរបាល និងកម្លាំងស៊ីវិល។ អង្គការសហប្រជាជាតិជានិច្ចកាលស្វាគមន៍ លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាមក្នុងបញ្ហានេះ។ លោក Nguyen Chi Vinh បានអះអាងថា៖

        “យើងបានអនុវត្តន៍ដំណាក់កាលដំបូងប្រកបដោយជោគជ័យណាស់ អញ្ចឹង បានបង្កើតឡើងជំនឿទុកចិត្តចំពោះពួកគេ។ ហេតុនេះហើយ គេបានស្នើអោយ យើងពង្រីកសកម្មភាពនៅអង្គការសហប្រជាជាតិ។ ឧទាហរណ៍ថា ក្រៅពីកម្លាំង ពេទ្យយោធានោះ គឺគេមានគោលបំណងចង់អោយយើងបញ្ជូនកងវិស្វកម្ម កង ទ័ពជើងគោក និងកម្លាំងនគរបាល ជាដើម។ អង្គការសហប្រជាជាតិបានអញ្ជើញ ជាផ្លូវការនាយទាហានមួយចំនួនរបស់យើងទៅធ្វើជាកម្មាភិបាលបញ្ជាការរបស់ អង្គការសហប្រជាជាតិនៅក្រុមបេសកកម្មក៏ដូចជានៅទីស្នាក់ការអង្គការសហ ប្រជាជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ