វៀតណាមបន្តអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម
(VOVWORLD) /  
|
វៀតណាមបន្តអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម (VOV) |
Vovworld-ធ្វើការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនាព្រឹក
ថ្ងៃទី១៩មិនា ស្ដីពីភារកិច្ចស្នូលមួយចំនួននិងទិសដៅធំៗក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានរំលឹកគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវប្រើប្រាស់បាននូវបញ្ញាវ័ន្ត ការរួមចំណែក
របស់ស្ថាប័នអង្គការនិងអ្នកវិទ្យាសាស្ត្រដើម្បីធ្វើឲ្យបានល្អសមត្ថភាពសេនាធិការ
ពិគ្រោះយោបល់។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានយល់ព្រមបង្កើតគណៈកម្មាការបញ្ជា
បូកសរុបរយៈពេល៥ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៦នីតិកាលទី១០ ស្ដីពីការបន្តសុក្រិដ្ឋរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ខ្លឹមសារបូកសរុបមួយដ៏សែនសំខាន់នៃកិច្ចប្រជុំនេះគឺរបបសេដ្ឋកិច្ចទីផ្សារ
តាមទិសសង្គមនិយម។ កំណាត់ផ្លូវអភិវឌ្ឍន៍ផ្លាស់ប្តូរថ្មីនីមួយៗរបស់ប្រទេសជាតិផ្សាភ្ជាប់នឹងការផ្លាស់ប្តូរអំពីរបបសេដ្ឋកិច្ចដែលអត្តចរិតគឺសេដ្ឋកិច្ចទីផ្សារអត្តចរិត
របស់វាគឺពង្រីកប្រជាធិបតេយ្យក្នុងសេដ្ឋកិច្ច៕”
-VOVWORLD