វៀតណាមបាននិងកំពុងធ្វើសមាហរណកម្មស៊ីជំរៅនិងទូលាយក្នុងខឿនសេដ្ឋកិច្ចសកល

 វៀតណាមបាននិងកំពុងធ្វើសមាហរណកម្មស៊ីជំរៅនិងទូលាយក្នុងខឿនសេដ្ឋកិច្ចសកល - ảnh 1
វៀតណាមបាននិងកំពុងធ្វើសមាហរណកម្មស៊ីជំរៅនិងទូលាយក្នុងខឿនសេដ្ឋកិច្ចសកល

(VOV)_នារសៀលថ្ងៃទី២៦សីហា នៅទីក្រុងហាណូយឧបនាយករដ្ឋមន្ត្រី​វៀតណាម 
លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីកិច្ចប្រជុំ៖​ វាយតំលៃអំពីការងារធ្វើស
មាហរណកម្មអន្តរជាតិ ក្នុងរយៈពេលកន្លងទៅ កំណត់ទិសដៅអនុវត្តនាពេលខាងមុខ
នេះ។ នាបច្ចុប្បន្ន វៀតណាម បានសម្រេចការ​ចរចារចំនួន១២ស្ដីអំពីតំបន់ពាណិជ្ជកម្ម
សេរី។គិតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយទីផ្សារ
ធំៗទាំងអស់ និងជាប្រទេសមួយ​ក្នុងចំណោមប្រទេសឈានទៅមុខ ក្នុងតំបន់អំពីការ
ធ្វើសមាហរណកម្មអន្តរជាតិ។​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី​ លោក Vuong
Dinh Hue បានអះអាង​ថា៖ ​វៀតណាមបាននិងកំពុងធ្វើសមាហរណកម្មស៊ីជំរៅនិង
ទូលាយក្នុង​ខឿនសេដ្ឋកិច្ចសកល។​ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី​​ Vuong Dinh
 Hue ក៏បានសង្កត់ធ្ងន់ថា៖

          “ មុនពេលចរចារ និងចុះហត្ថលេខាកិច្ចព្រមព្រៀង គឺត្រូវបំពេញការងារមួយ
ចំនួនដូចជា៖ កំណត់ដៃគូរចរចារនាពេលខាងមុខ បណ្ដាបញ្ហានៅជំពាក់ជំពិន។ 
មានដៃគូចំនួន៤ត្រូវជូនដំណឹងអោយនាយករដ្ឋមន្ត្រីភ្លាម ដើម្បីមានការបញ្ជាណែ
នាំអនុវត្តដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ