វៀតណាមបានរួមចំណែកដ៏ធំធេងទៅក្នុងជោគជ័យរួមរបស់មហាសន្និបាតអ.ស.ប
VOV -  
(VOV) /  
|
ឯកអគ្គរដ្ឋទូត Le Hoai Trung ជាអនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប |
VOV-ទោះបីប្រព្រឹត្តទៅក្នុងដំណាក់កាលពោពេញទៅដោយការលំបាក ជាមួយជំលោះចាស់និងថ្មីនានានិងក្នុងកាលៈទេសៈខឿនសេដ្ឋកិច្ចពិភពលោក
ស្ដារឡើងវិញយ៉ាងយឺតយាវក្តី ប៉ុន្តែសម័យប្រជុំលើកទី៦៦នៃមហាសន្និបាត
អ.ស.ប ទទួលបានជោគជ័យជាច្រើនពិសេសគឺក្នុងតួនាទីជាអ្នកកណ្ដាល សម្របសម្រួលការពារបរិស្ថានអភិវឌ្ឍន៍សង្គមហើយវៀតណាមបានមានការ
រួមវិភាគទានដ៏ធំធេងក្នុងជោគជ័យរួមនេះ។ នោះជាការពិនិត្យរបស់លោក
ឯកអគ្គរដ្ឋទូត Le Hoai Trung ជាអនុរដ្ឋមន្ត្រីការបរទេសនិងជាប្រធានគណៈ ប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ អ.ស.ប នាថ្ងៃទី១៨កញ្ញាក្នុងឱកាស មហាសន្និបាតបានបញ្ចប់សម័យប្រជុំលើកទី៦៦និងបើកសម័យប្រជុំលើកទី
៦៧។ ក្នុងរយៈពេលប្រព្រឹត្តទៅសម័យប្រជុំលើកទី៦៦របស់មហាសន្និបាត វៀតណាមបានម្ចាស់ការចូលរួមសកម្មភាពរបស់គណៈកម្មាធិការនិងអង្គការ
ជាច្រើនដែល ក្នុងនោះមានវេទិការជាន់ខ្ពស់អំពីកិច្ចសហប្រតិបត្តិការរវាង បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយប្រទេសមិនចូលបក្សសម្ព័ន្ធនិងគណៈកម្មាធិការអភិវឌ្ឍន៍ចីរភាពជាដើម។ វៀតណាមបានលើកឡើងការផ្ដើមគំនិត
សំណើរជាច្រើនរួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃបណ្ដាយន្តការពហុភាគី
នេះ។ តាមលោក Le Hoai Trung ថា តាមរយៈការរួមចំណែកទាំងនោះ វៀតណាម
បន្តត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់ជាសមាជិកម្ចាស់ការសកម្ម របស់ អ.ស.បនិងអង្គការអន្តរជាតិនានា។
មុននោះនាថ្ងៃទី១៨កញ្ញា (តាមម៉ោងដំបន់) នៅទីស្ដីការនៅទីក្រុងញ៉ូវយ៉ក់
អាមេរិក មហាសន្និបាត អ.ស.បនីតិកាលទី៦៧បានបើកដោយការចូលរួមរបស់តំណាងមកពីប្រទេសចំនួន១៩៣ជាសមាជិកអ.ស.បនិងអង្គការអន្តរជាតិនិង
ដំបន់ជាច្រើនទៀតផង។ ថ្លែងមតិនៅទីនេះលោក Vuk Jeremic អតីតរដ្ឋមន្ត្រី ការបរទេសសាធារណៈរដ្ឋស៊ឺបៀ ជាប្រធានសម័យប្រជុំលើកទី៦៧របស់មហា
សន្និបាត អ.ស.ប បានសំដែងបំណងថាសម័យប្រជុំនឹងមានការរួមចំណែកដ៏ ធំធេងនិងសំខាន់ទៅក្នុងការពង្រឹងសន្តិភាពនិងសន្តិសុខលើសកលលោក។
លោក Jeremic បានសន្យានឹងស្វែងរិះរកគ្រប់វិធានការដើម្បីជំរុញដំណើរការ ស្ដារនិងអភិវឌ្ឍន៍ចីរភាពនៃខឿនសេដ្ឋកិច្ចសកល ទន្ទឹមនឹងនោះឲ្យដឹងថា នឹងរៀបចំសន្និសីទជាន់ខ្ពស់មួយរបស់ អ.ស.បយ៉ាងចាប់រហ័សអំពីប្រធានបទ
នេះ៕
VOV
-VOV