វៀតណាមប្រកាន់ខ្ជាប់ពហុភាគីនិយម ខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗ និង កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - ប្រមុខរដ្ឋាភិបាលវៀតណាមបានលើកឡើងនូវទស្សនៈលើការធានាតុល្យភាពជាយុទ្ធសាស្ត្ររវាងការផ្លាស់ប្ដូរថាមពលស្អាត និងសន្តិសុខថាមពលសកល កសាងផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថាមពលប្រកបដោយភាពយុត្តិធម៌ ពពិធកម្ម ស្របតាមច្បាប់ទីផ្សារ។
វៀតណាមប្រកាន់ខ្ជាប់ពហុភាគីនិយម ខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗ និង កិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំ “កិច្ចខិតខំប្រឹងប្រែងរួមដើម្បីភពផែនដីនិរន្តរភាព”

ក្នុងកម្មវិធីនៃកិច្ចប្រជុំកំពូលក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G7) បើកទូលាយនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ជប៉ុន) នារសៀលថ្ងៃទី ២០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំ “កិច្ចខិតខំប្រឹងប្រែងរួមដើម្បីភពផែនដីនិរន្តរភាព”។

ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា សារនៃការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបំភាយឧស្ម័ន និងការផ្លាស់ប្តូរថាមពលអាចសម្រេចបានតាមរយៈវិធីសាស្រ្តសាកល ប្រជាជនទាំងមូល ការលើកកំពស់ពហុភាគីនិយម ខ្លួនទីពឹងខ្លួនរបស់ប្រទេសនីមួយៗនិងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយ។ ប្រមុខរដ្ឋាភិបាលវៀតណាមបានលើកឡើងនូវទស្សនៈលើការធានាតុល្យភាពជាយុទ្ធសាស្ត្ររវាងការផ្លាស់ប្ដូរថាមពលស្អាត និងសន្តិសុខថាមពលសកល កសាងផែនទីបង្ហាញផ្លូវនៃការផ្លាស់ប្តូរថាមពលប្រកបដោយភាពយុត្តិធម៌ ពពិធកម្ម ស្របតាមច្បាប់ទីផ្សារ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកម្លាំងចលករស្នូលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃប្រទេសទាំងអស់ ជាដំណោះស្រាយចំពោះបញ្ហានៃកំណើនយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ លោកបានស្នើឱ្យប្រទេស G7 និងអង្គការអន្តរជាតិពង្រឹងការគាំទ្រសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាពក្នុងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស វិធីសាស្រ្តអភិបាលកិច្ច និងការកសាងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍថាមពលស្អាត។

លោកនាយករដ្ឋមន្ត្រីបានអះអាងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើម "សហគមន៍ការបំភាយឧស្ម័នមកកម្រិតសូន្យនៅអាស៊ី" (AZEC) របស់ជប៉ុន ដោយស្នើឱ្យប្រទេស G7 និងដៃគូបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ ផ្លាស់ប្តូរថាមពលដោយស្មើភាព (JETP) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកជួយវៀតណាមលើកកំពស់សក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញក្នុងតំបន់ ចូលរួមយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្មក្នុងថាមពលស្អាត និងសេដ្ឋកិច្ចវិលជុំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ