វៀតណាមមានអត្រានារីជាថ្នាក់ដឹកនាំសហគ្រាសខ្ពស់ជាងកម្រិតមធ្យមរបស់អាស៊ី
(VOVWORLD) -តាមរបាយការណ៍របស់សម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់ Boston (BCG) ទើបនឹងបានប្រកាសបានឲ្យដឹងថា ក្នុងចំណោមនាយកប្របតិបត្តិ (CEO) និងសមាជិកគណៈនាយកនៅវៀតណាមគឺមាន ២៥% ជានារី។
វៀតណាមមានអត្រានារីជាថ្នាក់ដឹកនាំសហគ្រាសខ្ពស់ជាងកម្រិតមធ្យមរបស់អាស៊ី |
តាមរបាយការណ៍របស់សម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់ Boston (BCG) ទើបនឹងបានប្រកាសបានឲ្យដឹងថា ក្នុងចំណោមនាយកប្របតិបត្តិ (CEO) និងសមាជិកគណៈនាយកនៅវៀតណាមគឺមាន ២៥% ជានារី។ តាមតួរលេខនេះ វៀតណាមមានអត្រានារីកាន់មុខងារជាថ្នាក់ដឹកនាំគឺខ្ពស់ជាងម៉ាឡេស៊ី (១៤%) សិង្ហបុរី (១០%) និងឥណ្ឌូនេស៊ី (៦%) ។
លោក Ian Grundy អ្នកជំនាញការនៅក្រុមហ៊ុនជ្រើសរើស Adecco Group AG ដែលមានទីស្នាក់ការនៅស៊្វីសបានសង្កេតឃើញថា ចំនួននារីវៀតណាមកាន់មុខងារជាថ្នាក់ដឹកនាំ ឬជាម្ចាស់សហគ្រាសធុនតូចនិងមធ្យម (SME) ព្រមទាំងសហគ្រាសធំៗទៀតផង កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ លោក Ian Grundy បានឲ្យដឹងថា ការវិវឌ្ឍន៍របស់វៀតណាមគឺដោយសារមានវិធានការរបស់រដ្ឋាភិបាល និងសហគ្រាសក្នុងការរក្សា និងអភិវឌ្ឍន៍ទេពកោសល្យរបស់នារី។
មុននោះ តាមការស្ទង់មតិរបស់ Deloitte លើក្រុមហ៊ុនវៀតណាមចំនួន ៥០ នាខែមិថុនាកន្លងទៅបានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៧,៦% គឺជានារី។ តួរលេខនេះ គឺខ្ពស់ជាងទ្វេដងបើប្រៀបនឹងអត្រាទូទៅរបស់អាស៊ី ដែលមានអត្រា ៧,៨ % តែប៉ុណ្ណោះ៕