វៀតណាមរក្សាចំណាត់ថ្នាក់ក្នុងបញ្ជីរាយនាមទំនុកទុកចិត្តស្ថិរភាពកំណើនសេដ្ឋកិច្ច

វៀតណាមរក្សាចំណាត់ថ្នាក់ក្នុងបញ្ជីរាយនាមទំនុកទុកចិត្តស្ថិរភាពកំណើនសេដ្ឋកិច្ច - ảnh 1
វៀតណាមរក្សាចំណាត់ថ្នាក់ក្នុងបញ្ជីរាយនាមទំនុកទុកចិត្តស្ថិរភាពកំណើនសេដ្ឋកិច្ច

(VOV)_ក្រសួងហិរញ្ញវត្ថុវៀតណាម បានជូនដំណឹងនាថ្ងៃទី២៩មេសាថា៖​ អង្គ
ការរៀបចំណាត់ថ្នាក់ ទំនុកទុកចិត្ត Standard &Poor’s ( S&P) បានអះអាង​ថា៖ ចំ
ណាត់ថ្នាក់ទំនុកទុកចិត្តរបស់វៀតណាម នៅកំរិតយថាទស្សន៍ស្ថិរភាព។ ​កំរិតចំ
ណាត់ថ្នាក់យថាទស្សន៍ស្ថិរភាពបានបង្ហាញនូវកំណើនសេដ្ឋកិច្ច និងកក្តាម៉ាក្រូសេដ្ឋកិច្ច របស់វៀតណាម ត្រូវបានអង្គការនេះ ក៏ដូចជាសហគមន៍វិនិយោ​គិនវាយតំលៃ
ខ្ពស់ និងមានយថាទស្សន៍អភិវឌ្ឍន៍។

          តាមក្រសួងហិរញ្ញវត្ថុថា៖បណ្ដាកក្តាដែលបានS&P វាយតំលៃយ៉ាង​សកម្ម​ រួម
ចំណែករក្សាកំរិតទំនុកទុកចិត្តរបស់វៀតណាម រួមមាន៖វៀតណាមជាប្រទេសមាន
កំរិតប្រាក់ចំណូលមធ្យមទាប ប៉ុន្តែខឿនសេដ្ឋកិច្ចសកម្ម និងពហុបែប។​ ម៉ាក្រូសេដ្ឋ
កិច្ចបន្តស្ថិរភាពនៅកំរិតខ្ពស់ ជះឥទ្ធិពលសកម្មចំពោះវិស័យនាំចេញ និងវិនិយោគ
ផ្ទាល់ពីបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ