វៀតណាមរៀបចំបុណ្យតេតសហគមន៍នៅប្រទេសជាច្រើន
(VOVWORLD) -នាថ្ងៃទី ១ ខែកុម្ភៈ នៅអេហ្ស៊ីបបានប្រព្រឹត្តិទៅបុណ្យតេតសហគមន៍វៀតណាម ដោយមានការចូលរួមរបស់តំណាងអង្គទូតនៃបណ្ដាប្រទេសប្រចាំនៅរដ្ឋធានីគែរ និងសហគមន៍ ជនវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅ អេហ្ស៊ីបយ៉ាងច្រើនកុះករ។
បុណ្យតេតសហគមន៍រនៅអេហ្ស៊ីប (រូបថត: VOV) |
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានឱ្យដឹងថា៖
“នេះគឺជាលើកដំបូងហើយ ដែលយើងខ្ញុំបានរៀបចំបុណ្យតេតសហគមន៍នៅ អេហ្ស៊ីប។ ខ្ញុំមានក្ដីសប្បាយរីករាយណាស់ ដោយ សារប្រជាជន នៃសហគមន៍ មានចំណាប់អារម្មណ៍ចំពោះមុខម្ហូបនានា ដូចជានំអន្សម ឬនំប្រពៃណីរបស់វៀតណាម។ ទន្ទឹមនឹងនេះ មិត្តភក្តិអេហ្ស៊ីបដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ក៏ ទទួលបានបរិយាកាសអំណរបុណ្យតេតប្រពៃណីជាតិវៀតណាមផងដែរ ។ ចំពោះជនវៀតណាមនៅឯបរទេស ព្រឹត្តិការណ៍នេះបានជួយបង្កើតក្ដីស្នេហាជាតិផងដែរ។”
ក្នុងពេលនោះ នាថ្ងៃទី ១ ខែ កុម្ភៈឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល់ហ្សេរីលោក Pham Quoc Tru បានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យតេតចំពោះកម្មករវៀតណាម ដែលកំពុងធ្វើការនៅគម្រោងការណ៍ Tipaza នៅខេត្ត Tipaza ផងដែរ៕